ហ្វីលីពីន​៖​​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​-​អាមេរិក​​អាច​ធ្វើឡើង​​ក្នុង​ខែ​ឧសភា​​ខាងមុខ​

ដោយ៖ ពេញ ផេង 18-03-2017 3:27 pm 637
ទង់ជាតិអាមេរិកនិងអាស៊ាន

​តាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​ហ្វីលីពីន​ថ្មីៗ​នេះ​បានឲ្យដឹងថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ីអាគ្នេយ៍ ជាមួយនឹង​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Rex Tillerson អាច​នឹង​ចាប់ផ្ដើម​ធ្វើឡើង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឬក៏​នៅក្នុង​ប្រទេស​អាស៊ាន​ណាមួយ​ក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ​។​រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ចង់ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​លោក​Tillerson ហើយ​សង្ឃឹម​អាច​ទទួលបាន​គោលនយោបាយ​ច្បាស់លាស់​ពី​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ទៅលើ​អាស៊ាន​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។​

ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា រដ្ឋមន្ដ្រី​អាស៊ាន​ក៏​ចង់​បាន​ការប្ដេជ្ញាចិត្ដ​ពី​អាមេរិ​កដែរ ដែល​ថា​លោក​ដូណាល់ ត្រាំ​នឹងចូលរួម​កិច្ចប្រជុំ​អាស៊ី​ខាងកើត និង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក គ្រោង​ធ្វើ​នៅក្នុង​ប្រទេស​ហ្វីលីពីន​នា​ខែ​វិច្ឆិកា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត