ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

កម្ពុជា​​បង្វឹក​ពូជ​​កណ្តុ​រ​ដែល​​ចេះ​ហិត​​រក​​មីន​​បាន​ជោគជ័យ​​ក្នុង​ដំណាក់​កាល​ទី​១​

17-03-2017 3:59 pm
 ចំនួនទស្សនា 739

​កម្ពុជា​ធ្លាប់បាន​នាំយក​ពូជ​សត្វ​កណ្តុរ​២១​ក្បាល់​ដែល​ចេះ​ហិត​រក​មីន មកពី​តំបន់​អាហ្វ្រិក ដើម្បី​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ មកដល់ពេលនេះ​ពូជ​សត្វ​កណ្តុរ​ទាំងអស់នោះ ត្រូវបាន​ដាក់​បាន​ចិញ្ចឹម​និង​បង្វឹក ដើម្បី​បន្ស៊ាំ​ទៅ​នឹង​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​អស់​មួយរយៈ ហើយ​ក្នុងនោះ​មាន​សត្វ​កណ្តុរ​ចំនួន​១៧ បង្វឹក​បាន​ជោគជ័យ​ក្នុង​ដំណាក់កាល​ទី​១​។ នេះ​បើ​តាម​លោក​ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​។ លោក​ហេង រតនា បាន​អះអាង​ថា ពូជ​សត្វ​កណ្តុរ​នេះ មាន​អត្ថប្រយោជន៍ ក្នុង​សកម្មភាព​ហិត​និង​រុករក​មីន ហើយ​បើសិនជា​ក្រុម​ការងារ​លោក​តេស​បាន​ជោគជ័យ អាជ្ញាធរ​នឹង​បង្កាត់​ពូជ​សត្វ​កណ្តុរ​ដែល​ចេះ​ហិត​រក​មីន​បន្ថែម​ទៀត​ផង​ដែរ​។ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក​ហេង រតនា ដូចតទៅ​៖

​សំឡេង​៖


ព័ត៌មានផ្សេងទៀត

 
x