លោក​ម៉ម សូណង់ដូ​​ប្តូរ​អាជីព​​ពី​ចង់​ថតកុន​​មក​ជា​អ្នក​នយោបាយ​

ដោយ៖ អ៊ុន សុខឡា 10-03-2017 9:41 am 1883

​លោក​ម៉ម សូណង់ដូ​បាន​ចាកចេញ​ពី​កម្ពុជា ទៅ​ប្រទេស​បារាំង​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៤ ដើម្បី​បន្ត​ការសិក្សា​បច្ចេកទេស​ថត​កុន ពោល​គឺ​ចំ​ពេល​វិស័យ​សិល្បៈ​ខ្មែរ​អំឡុង​កាល​នោះ​កំពុង​រីកចម្រើន​។ បំណង​ចង់​ក្លាយជា​អ្នក​ថតកុន​នៅ​ស្រុក​ខ្មែរ​របស់​លោក​សូណង់ដូ មិន​បាន​ជោគជ័យ​ទេ ដោយសារ​កម្ពុជា​បាន​ជួប​សង្គ្រាម​។ បន្ទាប់​ពី​ត្រឡប់​មក​កម្ពុជា​លើក​ទី​២ ដើម្បី​រៀប​អាពាហ៌ពិពាហ៌​នៅ​ឆ្នាំ​១៩៧៤ និង​ត្រឡប់​ទៅ​បារាំង​វិញ​ភ្លាមៗ លោក​ម៉ម សូណង់ដូ​លែង​មាន​ឱកាស​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​តាម​ការរំពឹងទុក ដោយសារ​សង្គ្រាម​បានចាប់ផ្តើម​ផ្ទុះ​កាន់តែ​ខ្លាំង​ឡើង​។

លុះ​ឆ្នាំ​១៩៩៤​ទើប​លោក​ត្រឡប់​មក​វិញ និង​បង្កើត​ស្ថានី​យ​វិទ្យុ​មួយ មុន​បង្កើត​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៨​។ គណបក្ស​នយោបាយ​មួយ​នេះ ត្រូវ​លោក​ម៉ម សូណង់ដូ​រំលាយចោល​នៅ​ឆ្នាំ​ដែល​បង្កើត​នោះ​។ បើទោះបី​លោក​មាន​វ័យ​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​ក្តី ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥ លោក​សូណង់ដូ​បាន​ត្រឡប់​មក​រៀបចំ​រចនា​សម្ព័ន្ធ​គណបក្ស​ឲ្យមាន​ជីវិត​រស់​ឡើង​វិញ​។

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ម៉ម សូណង់ដូ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត