រឿង​«​កាបូប​លុយ​»​ ថ្វីបើ​មិន​ជាប់​ជ័យលាភី​ តែ​ទទួលបាន​ការគាំទ្រ​​ពី​មហាជន​​នឹកស្មាន​មិន​ដល់​​

ដោយ៖ ចេន សុជាតា 07-03-2017 10:40 am 1520

​ប្រិយមិត្ត​មួយចំនួន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​ប្រាកដ​ជា​បានទ​ស្ស​នាហើយ​នូវ​ភាពយន្ត​ខ្នាត​ខ្លី​មួយ ដែល​រៀបរាប់​ពី​ការធ្វើ​អំពើ​ល្អ​របស់​ក្មេងស្រី​លក់​កម្រងផ្កា​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់ ទៅកាន់​បុរស​អ្នក​មាន​ម្នាក់​។ តាមរយៈ​សាចរឿង​បានបង្ហាញ​ថា នាង​រើស​បាន​កាបូប​លុយ​របស់​បុរស​នោះ ហើយ​នាង​ក៏​បាន​ប្រគល់​ឲ្យ​បុរស​នោះ​វិញ​ដោយ​មិន​ទាមទារ​ការ​តបស្នង​។ រឿង​នេះ​មាន​ចំណងជើង​ថា «​កា​បូ​ប​លុយ​» និពន្ធ​ដោយ​លោក​សុខ ចាន់​ផល អ្នកនិពន្ធ​ដ៏​ល្បី​ម្នាក់​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ តាមពិត​រឿងនេះ​និពន្ធ​តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ តែ​ដើម្បី​ចូលរួម​ប្រកួត​ភាពយន្ត​ខ្លាត​ខ្លី​ថ្នាក់ជាតិ លោក​ក៏​បាន​ផលិត​ជា​ភាពយន្ត​ខ្លាត​ខ្លី​កាលបី​ចុងឆ្នាំ​២០១៦​កន្លងទៅនេះ​។ ជា​រឿង​សោកស្ដាយ​ព្រោះ​ថា​រឿង​នេះ​ពុំ​បាន​ជាប់​ជ័យលាភី​នោះទេ ក៏ប៉ុន្តែ​ជា​រឿង​មិន​នឹកស្មាន​ដល់​ទៅ​វិញ​គឺ​ថា​រឿង​ខ្លី​នោះ បាន​ទទួល​ការគាំទ្រ និង​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​តាមរយៈ​បណ្ដាញ​សង្គម ព្រោះ​រឿង​នេះ​មានតម្លៃ​អប់រំ​ដល់​សង្គម​ច្រើន ហើយក៏​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ដាស់តឿន​មនុស្ស​ផង​ដែរ​។ ជា​បន្ត​ទៅ​ទៀត​នេះ យើង​មាន​កិច្ច​សម្ភាស​រវាង​ចេន សុជាតា ជាមួយ​លោក​សុខ ចាន់​ផល ដូចតទៅ សូម​អញ្ជើញ​ស្ដាប់​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត