អាចទៅរួច​ទេ​ គោលនយោបាយ​​ផ្តល់​ថវិកា​​យ៉ាងតិច​​៥០​ម៉ឺន​ដុល្លារ​​ដល់​ឃុំ​​របស់​បក្ស​​ប្រឆាំង​​?​

ដោយ៖ អឿន ភារ៉ា 03-03-2017 5:01 pm 9913

​ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​២​មីនា លោក​កឹម សុខា ដែល​ត្រូវ​បាន​សមាជ​លើកដៃ​គាំទ្រ​ធ្វើជា​ប្រធាន​គណបក្ស ថ្លែងថា គណបក្សប្រឆាំង​បាន​ចេញ​គោល​នយោបាយ​​អាទិភាព​ចំនួន ៥​ចំណុច ដើម្បី​ធ្វើ​ការឃោសនា​ផ្សព្វផ្សាយ​ដល់​ម្ចាស់ឆ្នោត ក្នុង​ការប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ ដូចជា​៖ ទី​១ ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ ទី​២ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍ ទី​៣ សេវាសាធារណៈ ទី​៤ សន្តិសុខ និង​ទី​៥ វិមជ្ឍការ​។ សម្រាប់​គោលនយោបាយ ទី​៥ លោក​កឹម សុខា បាន​គូសបញ្ជាក់ថា គឺ​ការផ្តល់​ថវិកា​យ៉ាង​តិច ៥០​ម៉ឺន​ដុល្លារ ដល់​ឃុំ សង្កាត់​នីមួយៗ នៅពេល​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំឃុំ សង្កាត់ យក​ទៅ​ប្រើប្រាស់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ តើ​គោលនយោបាយ​របស់​​បក្ស​ប្រឆាំង​នេះ អាច​ទៅរួច​ដែរ​ទេ ហើយ​វា​គ្រប់គ្រាន់​ហើយ​ឬ​នៅ​សម្រាប់​ការ​អ​ភ​វិ​ឌ្ឍ​ន៍​នៅតាម​មូលដ្ឋាន​? ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត