លោក​ខឹម វាសនា​៖​ប្តូរ​អាជីព​ពី​អ្នកសិល្បៈ​​មក​ជា​អ្នកនយោបាយ​​មិន​ខ្វល់​ថា​​ឈ្នះ​​ឬ​​ចាញ់​

ដោយ៖ អ៊ុន សុខឡា 02-03-2017 3:40 pm 4003

​លោក​ខឹម វាសនា​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ជា​អតីត​តារា​សម្តែង និង​អ្នក​ផលិត​កុន​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ ក្រោយមក​លោក​បាន​បោះបង់​អាជីព​សិល្បៈ ងាក​មក​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​វិញ រហូត​ជាប់​ជា​តំណាងរាស្ត្រ គណបក្ស​សម រង្ស៊ី​ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង កាលពី​អាណត្តិ​ទី​៣​។ ឆ្នាំ​២០០៦​លោក​បាន​ចាកចេញ​ពី​គណបក្ស​សម រង្ស៊ី ដើម្បី​បង្កើត​គណបក្ស​មួយ​មានឈ្មោះ​ថា គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​រហូត​មកដល់ពេលនេះ កន្លងផុត​ពីរ​អាណត្តិ​ហើយ មិនទាន់​បាន​មួយ​អាស​នៈ​នៅឡើយ​ទេ​។ លោក​អះអាង​ថា ធ្វើ​នយោបាយ​មិន​ប្រាថ្នា​ឈ្នះ តែ​គឺ​ដើម្បី​ផ្តល់​សេចក្តីស្រឡាញ់​របស់លោក ទៅកាន់​មនុស្ស​ផង​ទាំងឡាយ និង​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជា​ម្ចាស់​ប្រទេស​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ខឹម វាសនា​ប្រធាន​គណបក្ស ​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត