គម្រោង​​បេសកកម្ម​១០​ថ្ងៃ​​រួមចំណែក​​លើកកម្ពស់​​ទឹកស្អាត​​ឱ្យ​កាន់​តែ​​ប្រសើរ​​ឡើង​​

26-02-2017 12:26 pm
ធីតា(ឆ្វេង) មុន្នី(ស្តាំ)

​យុវជន​មួយ​ក្រុម​បាន​បង្កើន​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា «​បេសកកម្ម​១០​ថ្ងៃ​» ដើម្បី​លើកកម្ពស់​​ការ​ប្រើ​ប្រាស់​​ទឹក​ស្អាត​នៅ​តាម​សហគមន៍​។ យុវតី​អ៊ុំ រស្មី​ធីតា និង​យុវតី​គង់ រស្មី​មុន្នី ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​ផ្តួចផ្តើម​គម្រោង​នេះ ប្រាប់ឱ្យដឹង​ថា ពួក​គេ​​ជ្រើស​រើស​​សាលាបឋមសិក្សា​វាល​មានជ័យ ស្ថិតនៅ ឃុំ​រលាំងចក ស្រុក​សម្រោង​ទង ខេត្ត​កំពង់ស្ពឺ ជា​កន្លែង​អនុវត្ត​គម្រោង​ដំបូង ដោយសារ​នៅ​ទីនោះ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។ អ្នក​ទាំង​ពីរ​បន្តថា គម្រោង​នេះ បាន​ចំណាយពេល​អស់​រយៈពេល​ជា​ច្រើន​ខែ ហើយ​ឥលូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​មួយ​ត្រូវបាន​តម្លើង​នៅ​ទីនោះ ក្រោម​​ការ​សហការ​ជាមួយ​អង្គការ​ស្អាត​កម្ពុជា​។ ចង់​ជ្រាប​ពី​ព័ត៌មាន​នេះ​កាន់តែ​លំអិត ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​យុវជន​ប្រចាំ​សប្តាហ៍ រៀបចំ​ដោយ​​អឿន ភា​រ៉ា ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត