ព័ត៌មានជាតិ  |  សង្គម

តុលាការ​​សម្រេច​​ចោទ​ប្រ​កាន់​​លោក​​គឹម សុខ​​ចំនួន​​ពីរ​​កណី​​និង​​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន​​

17-02-2017 6:23 pm
 ចំនួនទស្សនា 13718

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក​គឹម សុខ ចំនួន ២​ករណី គឺ​ករណី​ទី​១ «​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ករណី​ទី​២ បរិហាកេរ្តិ៍ ជា​សាធារណៈ​»​។ លោក​គឹម សុខ បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ជិត ៤​ម៉ោង ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​ជិត​៤ ល្ងាច​ទើប​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​២​ករណី និង​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​។​

​យ៉ាងណាក៏ដោយ បើ​តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ​ប៊ុត ប៊ុន​ទិញ ដែល​ចូលរួម​ស្ដាប់​ការឆ្លើយបំភ្លឺ​របស់​គឹម សុខ ដែរនោះ បានបញ្ជាក់​ថា មាន​រឿង​ជាច្រើន​ដែល​ព្រះ​តេជគុណ​សង្កេតឃើញ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បានទេ ដោយ​ព្រះអង្គ​ហាក់​ខ្លាច​ជាប់​នៅក្នុង​បញ្ហា​នេះ​ដែរ​………

​សំឡេង​ព្តេ​ជ​គុណ​ប៊ុត ប៊ុន​ទិញ​៖

ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​គាំទ្រ​លោក​គឹម សុខ វិញ មាន​ទស្សនៈ​ដូចៗ​គ្នា​ថា លោក​គឹម សុខ គឺជា​អ្នកវិភាគ​ត្រូវ​នឹង​បញ្ហា​សង្គម ហើយ​ហ៊ាន​និយាយ​រិះគន់ ដូច្នេះហើយ​ទើប​ពួកគេ​មក​គាំទ្រ ទោះ​ជា​មិន​ដឹង​ប្រវត្តិ​ពិត​របស់​លោក​គឹម សុខ ក៏ដោយ​។​

​ពលរដ្ឋ​មួយរូប​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង ដែលជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប នៅ​រាជធានី​ភ្នំពេញ បាន​ផ្ដល់​បទ​សម្ភាស​ជូន​វិទ្យុ​វាយោ​ថា លោក​មក​គាំទ្រ​លោក​គឹម សុខ ដោយសារតែ​ការវិភាគ​របស់លោក​កឹម សុខ បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​បញ្ហា​សង្គម …………….

​សំឡេង​៖

​យ៉ាងណា​ក៏​ដោយ​ពាក់​ពន្ធ័ ការអនុវត្ត​ច្បាប់ រួម​ទាំង​បណ្តឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាន់​លោក​គឹម សុខ លោក​ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​មតិ​ថា  អ្នក​ដែល​និយាយថា មិនគួរ​ប្តឹង​លោក គឹម​សុខ គឺជា​គំនិត​មួយ តែ​មិន​អាច​អនុវត្តបាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​បានទេ នៅពេល​ដែល​គណបក្ស​មួយ​រង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ដូចជា​អំពើ​ឃាតកម្ម​នេះ​ជាដើម ព្រោះ​សង្គម​ប្រជាធិបតេយ្យ​ត្រូវការ​បេះដូង និង ខួរក្បាល​របស់​អ្នកបោះឆ្នោត​។ បើ​គេ​បណ្តុះ​ការសង្ស័យ បើ​គេ​ប្រើ​មធ្យោបាយ​ទុច្ចរិត ដើម្បី​បន្ទាបបន្ថោក​បក្ស​ណាមួយ បើ​បក្ស​នោះ មិន​បង្ហាញ​ថា រឿង​ដែល​កើតមានឡើង គឺ​អ្នក​ណា​ត្រូវ អ្នកណា​ខុស​ទេនោះ មិន​មានន័យ​ថា​បក្ស​នោះ​លុតជង្គង់ ប្រគល់​អំណាច​ដាក់​លើ​ពានមាស​។​

​សូមបញ្ជាក់​ថា លោក​គឹម សុខ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្តឹង​ពី​បទ​បរិហាកេរ្កិ៍ ដោយ​ចោទ​ថា​លោក​គឹម សុខ​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត

 
x