ពលរដ្ឋ​នាំគ្នា​ត្អូញត្អែរ​​ពី​តម្លៃ​​ប្រេង​ឥន្ធនៈ​​

ដោយ៖ អឿន ភារ៉ា 17-02-2017 4:54 pm 2107

​បើ​តាម​តម្លៃ​ប្រេងឥន្ធនៈ ដែល​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហាក់​នៅ​រក្សា​ថ្លៃ​ខ្ពស់​ខុសពី​តម្លៃ​ប្រេង​ដែល​បាន​លក់រាយ កាលពី​អំឡុង​ឆ្នាំ​២០១៦​។ ក្នុង​សប្តាហ៍​នេះ ប្រេងសាំង​ធម្មតា​តម្លៃ​៣,៧៥០​រៀល ប្រេងសាំង​ស៊ុប​ពែ​៣,៨៥០​រៀល និង​ប្រេងម៉ាស៊ូត​៣,៤៥០​រៀល​ក្នុង​១​លីត្រ​។ បើ​មើល​ពី​តម្លៃ​នេះ នៅ​បន្ត​ហក់​ឡើងថ្លៃ​បន្តិច បើ​ប្រៀបធៀប​តម្លៃ​ដែល​បាន​កំណត់​កាលពី​១០​ថ្ងៃមុខ​។ ការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ ត្អូញត្អែរ​ជាថ្មី ដោយ​អ្នកខ្លះ​លើកឡើងថា តម្លៃ​នេះ​ថ្លៃ​ពេក​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ថា នៅ​អាច​យក​ទទួលយកបាន​។ ជុំវិញ​បញ្ហា​នេះ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏​ទទួលស្គាល់ថា តម្លៃ​ប្រេងឥន្ធនៈ​មាន​ការប្រែប្រួល​ថ្លៃ​ខ្ពស់​ដែរ ហើយ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រេង​ឡើងថ្លៃ​នេះ​។ ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖
​សំឡេង

ព័ត៌មានផ្សេងទៀត