ព័ត៌មានជាតិ  |  កីឡា

លី​កបាល់​ទាត់​កំពូល​កម្ពុជា Metfone Cambodia League 2017 កាន់តែ​ល្អមើល និង​ជក់ចិត្ត​មិន​ខាន​

17-02-2017 3:51 pm
 ចំនួនទស្សនា 478

អ្វី​ដែល​ជា​ការចាប់អារម្មណ៍​ចំពោះ​វិស័យ​បាល់ទាត់​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​គឺ​កំពុងតែ​មាន​ការរីក ចម្រើន ពោល​គឺ​ការប្រកួត​បាល់ទាត់​លី​ក​កំពូល​កម្ពុជា Metfone Cambodia League 2017 ដែល​នឹង ដំណើរការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ឆាប់ៗ​នេះ គឺ​មាន​ក្រុម​រហូតដល់​ទៅ​១២​ចូលរួម​ប្រកួតប្រជែង​។​

ជាង​នេះ​ទៅទៀត​នោះ​ក្នុង​លី​ក​កំពូល​កម្ពុជា​បាន​បង្កើត​នូវ​លី​ក​លំដាប់​ទី​២​ក្នុង​ការប្រកួត​ចំរាញ់​យក​ក្លឹប ពីរ​ដែល​ជា​ជើងឯក និង​ជើង​ឯ​ករង​មក​លេង​នៅ​លី​ក​កំពូល​។ នេះ​ជា​ការឈាន​ទៅ​មុខ​ក្នុង​វិស័យ​កីឡា បាល់ទាត់​។​

សំរាប់​ក្លឹប​នី​មួយៗ​ខាង​សហព័ន្ធ​បាន​តំរូវ​អោយមាន​កីឡាករ​បរទេស​ចំនួន​៥​នាក់ ហើយ​ក្នុងចំណោម​៥ នាក់​នោះ​ត្រូវមាន​កីឡាករ​ដែលជា​ជនជាតិ​អាស៊ី​ម្នាក់​។ ពេល​ប្រកួត​លើ​ទីលាន​វិញ​អាចដាក់​កីឡាករ បរទេស​លេង​បាន​៣​នាក់​ផង​ដែរ​។​

Metfone Cambodia League 2017 មាន​ក្លឹម​ចំនួន​១២​ចូលរួម​ប្រកួតប្រជែង​រួមមាន​៖ បឹងកេត​អង្គរ​, ក្រសួង​ការពារជាតិ​, ណាហ្គា​វើល​, ព្រះខ័ណ្ឌរាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោន​, Cambodia Tiger, អង្គ​ស្នងការ​នគរបាល​ជាតិ​, ស៊ីម៉ាក់ យូ​ណា​ធី​ត​, វេ​ស្ទើន​ភ្នំពេញ​, អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត​, គី​រី​វង្ស​សុខ​សែន​ជ័យ និង អគ្គីសនី​កម្ពុជា​។​

កាន់តែ​ពិសេស​សំរាប់​ការប្រកួត​ឆ្នាំនេះ​លី​ក​កំពូល​កម្ពុជា​បាន​ប្រើ​រូបមន្ត​ថ្មី​គឺ ក្រុម​ដែល​ជាប់​ក្នុង Top4 នឹង​មាន​ការប្រកួត​ខ្វែង​ដោយ​ក្រុម​លេខ​៣​និង​លេខ​៤​ត្រូវ​ប្រកួត​ជម្រុះ Playoff ហើយ​ក្រុម​ណា​ឈ្នះ នឹង​ទៅ​ប៉ះ​ជាមួយ​ក្រុម​លេខ​២​ជា​ប្រកួត​ជម្រុះ Playoff លើក​ទី​២​។ ចុង​ក្រោយ​ក្រុម​ណា​ឈ្នះ និង​ទៅ​ជួប ជាមួយ​ក្រុម​លេខ​១​ដែល​កំពុង​ឈរ​ចាំ​ស្រាប់ និង​ប្រកួត​យក​ជើងឯក​តែម្តង​៕ ដោយ​៖ អ៊ុំ កុសល​


 

ព័ត៌មានផ្សេងទៀត

 
x