តុលាការ​​សម្រេច​​ឃាត់ខ្លួន​លោកគឹម សុខ​

ដោយ៖ Vayofm Teams 17-02-2017 2:39 pm 101881

​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ឃាត់ខ្លួន លោក​គឹម សុខ អ្នកវិភាគ​នយោបាយ​ហើយ ក្រោម​ការចោទប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​»​។ ការសម្រេច​នេះ​ក្រោយពេល​សាកសួរ​រយៈពេល​ជិត​៣​ម៉ោង​មក នៅ​រសៀល​នេះ​។​

​បើ​យោង​តាម​លិខិត កំណត់ហេតុ​ស្តីពី​ការឃាត់ខ្លួន​របស់​ព្រះរាជអាជ្ញា ដែល​អង្គភាព​ព័ត៌មាន Fresh News ចុះផ្សាយ​បានសរសេរថា​៖ «​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នៅវេលា​ម៉ោង​១៣៖៣០​នាទី ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ដើម្បី​បង្ហាញ​ខ្លួន​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​»​៕

ព័ត៌មានផ្សេងទៀត