ប្រធានាធិបតី​​ឡាវ​​នឹង​​មក​​បំពេញ​​ទស្ស​ន​កិច្ច​​ផ្លូវ​​រដ្ឋ​​នៅ​​កម្ពុជា​​ពីរ​​ថ្ងៃ​

ដោយ៖ ធុច ធារ៉ា 17-02-2017 2:26 pm 1386

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា លោក​ប៊ុន​ញ៉ាំង វរ​ជិត ប្រធានាធិបតី​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ កុម្ភៈ​ខាង​មុខ​។ ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឡាវ​មក​កម្ពុជា​នេះដែរ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​គ្រោង​នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ជួប​ជាមួយ​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត