ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្ដឃាតនៅទីសក្ការៈមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ជាង៧០នាក់ហើយ។នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់។ក្រៅពីអ្នកស្លាប់មានអ្នករងរបួសប្រមាណជាង២០០នាក់ផ្សេងទៀត។តាមប្រធានក្រុមជួយសង្គ្រោះចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ដឃាតបានសម្លាប់បុរស៤៣នាក់ ក្មេង២០នាក់ និងស្ដ្រី៩នាក់។
ប៉ូលិសបានបញ្ជាក់ថា កាលពីថ្ងៃទី១៦កុម្ភៈមានជនបំផ្ទុះគ្រាប់បែកអត្ដឃាតបានចូលទៅក្នុងទីសក្ការៈបូជា ដែលមានមនុស្សប្រមាណពី៥០០ទៅ៨០០នាក់កំពុងបួងសួង។ក្រោយមកជននោះក៏បំផ្ទុះសម្លាប់ខ្លួនឯងតែម្ដង។ក្រោយកើតហេតុក្រុមរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវការបំផ្ទុះគ្រាប់បែកនេះ ដោយមានសមាជិករបស់គេជាអ្នកធ្វើសកម្មភាព៕