កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ​ផ្តោត​លើ​គម្រោង​​វិនិយោគ​ខ្សែ​បញ្ជូន​​អគ្គីសនី​ ពី​ស្ថានីយ​​ស្ទឹង​តា​តៃ ​មក​ភ្នំពេញ​​

ដោយ៖ ខាត់ សុធី 17-02-2017 9:15 am 995

​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​នេះ គណៈរដ្ឋមន្ត្រី កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ពិភាក្សា​លើ​របៀបវារៈ សំខាន់​២៖

 

១. គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គីសនី ២៣០ គីឡូ​វ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ មក​ភ្នំពេញ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​១៣៥ មេហ្កា​វ៉ាត់ ខេត្ត​ព្រះសីហនុ​។​

 

២. បញ្ហា​ផ្សេងៗ​: សំណើ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាន​ប័ន​នីតិ​ប្បញ្ញា​ត្តិ​លើ “​ពិធីសារ​ទី​៣ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុងចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​”​។​

 

​ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត