រុស្ស៊ី​​សង្ឃឹម​​អាច​ស្ដារ​ទំនាក់ទំនង​​ឡើងវិញ​​ឆាប់ៗ​​ជាមួយ​អាមេរិក​

ដោយ៖ ពេញ ផេង 16-02-2017 5:51 pm 3604
លោកដូណាល់ ត្រាំពេលនិយាយទូរស័ព្ទជាមួយលោកពូទីន

​វិមាន​ក្រឹម​ឡាំ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​នេះ​ថា ភាពចលាចល​នយោបាយ​នៅ​អាមេរិក បាន​ពន្យារ​ពេល​ការធ្វើឲ្យ​ប្រសើរ​ឡើង​វិញ ទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី​-​អាមេរិក ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ពិភពលោក​។​ទន្ទឹមនឹងនេះ រុស្ស៊ី​បានបង្ហាញ​ក្ដីសង្ឃឹម​ថា ក្នុង​ពេល​ឆាប់ៗ​នឹង​មាន​កិច្ចពិភាក្សា​ស្ដីពី ការចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​។​

​សូមបញ្ជាក់​ថា ក្នុង​រដ្ឋាភិបាល​អាមេរិក​អាណត្ដិ​មុន​ដែល​ដឹកនាំ​ដោយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​អាមេរិក​មិន​ល្អ​ប្រសើរ​នឹង​គ្នា​ទេ គឺ​មាន​រឿងចម្រូងចម្រាស់​កើតឡើង​ជា​ច្រើន​។​ជាក់ស្ដែង​មាន​បញ្ហា​នៅ​អ៊ុ​យក្រែន នៅ​ស៊ី​រី​ជាដើម​។​ដូច្នេះហើយ រុស្ស៊ី​សង្ឃឹម​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ ស្ថិតក្រោម​ការដឹកនាំរ​បស់​ប្រធានាធិបតី​ថ្មី​លោក​ដូណាល់ ត្រាំ​៕
 

ព័ត៌មានផ្សេងទៀត