ពន្ធ​ដារ​​ផាក​ពិន័យ​​រថយន្ដ​​ជាង​​៤​ពាន់​​គ្រឿង​​ដែល​​មិន​​បាន​​មក​​បង់​ពន្ធ​​នៅ​​ឆ្នាំ​​២០១៦​

ដោយ៖ សេង បារាំង 16-02-2017 5:03 pm 2544

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​ផាកពិន័យ​នៅ​នឹង​កន្លែង​គោលដៅ​ត្រួតពិនិត្យ និង​បាន​រកឃើញថា ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស មាន​រថយន្ដ​ចំនួន​៤១១៨​គ្រឿង ដែល​មិន​បាន​មក​ប្រកាស​បង់ពន្ធ​ឲ្យបាន​ទាន់​ពេលវេលា ហើយ​រថយន្ដ​ទាំងនោះ​ត្រូវបាន​តម្រូវឲ្យ​បង់ព​ន្ធ រួម​ទាំង​ប្រាក់​ពិន័យ​សរុប​ប្រមាណ​៣៥៦៩​លាន​រៀល (​ប្រមាណ​ជា​៨៩២៤០២,៥​ដុល្លារ​)​។ ការចុះ​ផាកពិន័យ​នេះ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៦ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​។​

​សូមបញ្ជាក់​ថា ការចុះ​ផាកពិន័យ​នេះ ដោយសារតែ​រថយន្ដ​ទាំងនោះ មិន​បាន​មក​បង់ពន្ធ ទាន់​ពេលវេលា​សម្រាប់​ឆ្នាំ​២០១៦ តាម​កាលកំណត់​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត