ម៉ាឡេស៊ី​​ចាប់​បាន​ស្ដ្រី​ទីពីរ​​សង្ស័យ​ពាក់ព័ន្ធ​​ការស្លាប់​​របស់​​លោក​គីម ជុង​ណា​ម​

ដោយ៖ ពេញ ផេង 16-02-2017 4:39 pm 2113
រូបភាពស្ដ្រីជាជនសង្ស័យចាប់បានដោយកាមរ៉ាសុវត្ថិភាព

​ប៉ូលិស​ម៉ាឡេស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​នេះ​ថា បាន​ឃាត់ខ្លួន​ស្ដ្រី​ជា​ជនសង្ស័យ​ទី​ពីរ ក្នុង​ករណី​ស្លាប់​លោក​គីម ជុង​ណា​ម បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​ប៉ូលិស​បាន​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា អាជ្ញាធរ​បាន​កំណត់​អត្ដ​សញ្ញាណ​ជនសង្ស័យ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​។​

​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទី​ពីរ​នៅ​តែ​ម្នាក់ឯង​ទេ មាន​កាន់​លិខិតឆ្លងដែន​ជនជាតិឥណ្ឌូនេស៊ី​។​តាម​ឯកសារ​សម្គាល់​ខ្លួន​ជនសង្ស័យ​រូប​នេះ​មាន​អាយុ​២៥​ឆ្នាំ ឈ្មោះ​Siti Aishah​។​មិត្ដប្រុស​ស្ដ្រី​ជា​ជនសង្ស័យ​ទី​ពីរ​នេះ ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​កាលពី​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នេះ​​ ក្នុងករណី​ស្លាប់​របស់​លោក​គីម ជុង​ណា​ម​៕

 

 

ព័ត៌មានផ្សេងទៀត