ឥណ្ឌូនេស៊ីរ​ង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ចំនួន​ពីរលើក​

ដោយ៖ ថា ចាន់ធី 16-02-2017 3:45 pm 1756

​រញ្ជួយ​ដី​កម្រិត​ពី ៥.១​ដល់ ៥.៦ រ៉ិ​ច​ទ័របាន​វាយប្រហារ​ចំនួន​ពីរ​លើក​មក​លើ​ខេត្ត​អា​សេ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​នេះ​។​ខេត្ត​អា​សេ​គឺជា​តំបន់​មួយ​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​ម្តង​រួចមកហើយ​កាលពី​ខែ​ធ្នូ​។​នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​Channel News asia​។​

​បើ​តាម​បុគ្គលិក​កាកបាទ​ក្រហម​ឥណ្ឌូនេស៊ី​បានអោយដឹងថា ផ្ទះ​ពីរ​ខ្នង​បាន​ដួលរ​លំហើយ​យ៉ាងហោច​ណាស់​មនុស្ស​៩​នាក់​បាន​រងរបួស ក្រោយ​កើត​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​។​សូម​បញ្ជាក់​ផង​ដែរ​ថា កាល ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ គ្រោះ​រញ្ជួយ​ដី​មួយ​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់ ហើយ​អគារ​និង​ផ្ទះ​ជា​ច្រើន​ពាន់ ខ្នង​ទៀត​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​៕


ព័ត៌មានផ្សេងទៀត