លោក​​សម រង្ស៊ី​៖​ពេល​ព្យុះ​លែង​​បក់បោក​ខ្លាំង​​យើង​​នឹង​បន្ត​ដំណើរ​​ជាថ្មី​​

ដោយ៖ គួន សំបូរ 16-02-2017 2:57 pm 8061
រូបភាពពី Asia Times

​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ជា​សារ​ខ្លី បង្ហាញ​ពី​ជំហរ​របស់​លោក ដែល​អាច​ត្រឡប់មក​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​។ លោក​សម រង្ស៊ី បាន​លើកឡើង​ថា «​កាលណា​ស្ងប់​យើង​នឹង​បន្តដំណើរ​ទៅមុខទៀត ទើប​ដល់​ទិសដៅ​របស់​យើង​»​។ នេះ​បើ​យោង​តាម​ទំ​ពរ​ហ្វេ​សប៊ុក​របស់​មន្ត្រី​ដែល​ជំនិ​តលោក​សម រង្ស៊ី ឈ្មោះ​Thierry Buth​។​

​លោក​បាន​សរសេរ​ជា​សម្តី​របស់​លោក​សម រង្ស៊ី ព្រម​ជាមួយ​និង​រូបភាព​ផង​ដោយ​លើកឡើងថា «​មាន​អ្នកណាខ្លះ​នឹក​គាត់​? លោក សម រង្ស៊ី​៖ ពេល​មាន​ព្យុះ​បក់បោក​ខ្លាំង យើង​ត្រូវ​ចេះ​គេច​ពី​គ្រោះថ្នាក់​សិន កាលណា​ស្ងប់​យើង​នឹង​បន្តដំណើរ​ទៅមុខទៀត​ទើប​ដល់​ទិសដៅ​របស់​យើង​»​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូរ​ប្រកួត​ជា​មួយ​លោក​ហ៊ុន សែន បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ប្រធាន និង​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី បញ្ជាក់ថា មូលហេតុ​នៃ​ការលាលែង​របស់​លោក គឺ​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន រំលាយ​គណបក្ស​នេះ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត ឲ្យ​អ្នក​មាន​ទោស ឬ​ជា​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​អនុប្រធាន គណបក្សនយោបាយ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់ ការរំលាយ​គណបក្ស​៕

ព័ត៌មានផ្សេងទៀត

>