លោក​​រ៉ុង ឈុន​​៖​​ខ្ញុំ​គ្រាន់​​អតីត​​គ្រូបង្រៀន​​កំប៉ិកកំប៉ុក​​តែមាន​ឆន្ទៈ​​ចង់​ជួយ​​ពលរដ្ឋ​​ទន់ខ្សោយ​

ដោយ៖ អ៊ុន សុខឡា 16-02-2017 10:16 am 16102

​លោក​រ៉ុង ឈុន​ដែល​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត​មួយរូប ក្នុងចំណោម​៩​រូប បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រសិនបើ​មាន​ការរំលាយ​គណបក្ស ដែល​មាន​អាស​នៈ​នៅក្នុង​រដ្ឋសភា​ពិតមែន លោក​នឹង​លាលែង​ពី​ដំណែង ដោយសារ​លោក​មិន​អាច​ធ្វើ​អាជ្ញាកណ្តាល ខណៈ​សង្វៀន​ប្រយុទ្ធ​មាន​បក្ស​តែ​ម្ខាង​បានឡើយ​។

 

យ៉ាងណាក៏ដោយ ការបង្ហាញ​ជំហ​រថា​នឹង​បោះបង់​តួនាទី ងារ​ជា ឯកឧត្តម មាន​រថយន្ត​ទំនើប និង​ប្រាក់ខែ​សមរម្យ របស់​លោក​រ៉ុង ឈុន​ដែល​ជា​អតីត​គ្រូបង្រៀន មាន​ស្រុកកំណើត ស្ថិតនៅក្នុង​ខេត្ត​កណ្តាល​រូបនេះ មាន​ការលើកឡើង​មូលហេតុ​ជាច្រើន​។ នៅក្នុង​នោះ ក៏​មាន​ផង​ដែរ​ថា ការលើកឡើង​របស់​លោក​រ៉ុង ឈុន​បែបនេះ ប្រហែល​ដោយសារ​លោក​អសមត្ថភាព ក្នុង​ការបំពេញ​ការងា​រ​។ លោក​រ៉ុង ឈុន​ថ្លែងថា លោក​មិន​មាន​សញ្ញាបត្រ​បណ្ឌិត​ម​ក​ពី​ណា​ទេ លោក​គ្រាន់​ជា​អតីត​គ្រូបង្រៀន​កំប៉ិកកំប៉ុក និង​ថា ធ្វើកា​រាល់ថ្ងៃនេះ ដូចជា​ការរៀនសូត្រ​បណ្តើរផ​ង ប៉ុន្តែ​អ្វី​ដែល​លោក​មាន​គឺ​ឆន្ទៈ ចង់​ជួយ​ប្រជាពលរដ្ឋ និង​បញ្ជាក់ទៀតថា ទ្រព្យសម្បត្តិ​ទាំងឡាយ គ្រាន់​ជា​របស់​ក្រៅ​ខ្លួន​ប៉ុណ្ណោះ​។​

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍ ​រវាង​អ៊ុន សុខ​ឡា​និង​លោក​រ៉ុង ឈុន​សមាជិក ​គ.ជ.ប នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត