ការ​ពាក់មួក​សុវត្ថិភាព​​របស់​អ្នក​ធ្វើ​ដំណើរ​​នា​ពេលយប់​​នៅ​មាន​​ចន្លោះ​​ប្រហោង​​

ដោយ៖ អឿន ភារ៉ា 10-02-2017 3:54 pm 1752

​តើ​អ្នក​យល់​ដូចម្តេច​ចំពោះ​ការ​ពាក់មួក​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ នាពេល​បច្ចុប្បន្ន​? ជាទូទៅ​​គេ​​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​នៅពេល​ធ្វើដំណើរ​។ ទោះជា​យ៉ាងណា​ក៏ដោយ បើ​ក្រឡេក​មើល​អ្នក​ធ្វើ​ដំណើរ​នៅ​ពេលយប់​វិញ ហាក់​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន មានន័យ​ថា ពួក​គេ​​មិន​​សូវ​ខ្វល់ខ្វាយ​ក្នុងការ​ពាក់មួក​សុវត្ថិភាព​ឡើយ ស្របពេល​ដែល​ប៉ូលិស​ចរាចរណ៍​មិនបាន​អនុវត្តន៍​ច្បាប់​បាន​ពេញលេញ​ផង​នោះ​។ ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក​រុន រ័ត្ន​វាសនា ក៏​យល់ស្រប​លើ​បញ្ហា​នេះដែរ​។ ដោយឡែក លោក​អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ចង់ឲ្យ​មាន​ការអប់រំ ផ្សព្វផ្សាយ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ បន្ថែម​ពីលើ​ការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​។ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម រៀបចំ​ដោយ អឿន ភា​រ៉ា ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត