ប្រធាន​គណបក្ស​នយោបាយ​​ដែល​បរាជ័យ​​ក្នុង​ការរួបរួម​គ្នា​​មិន​ខ្លាច​​ការ​​សើច​ចំអក​​

ដោយ៖ អឿន ភារ៉ា 03-02-2017 4:39 pm 1565
លោក​ញ៉ែម វណ្ណ​ថន(ឆ្វេង), លោក​ពេជ្រ ស្រស់(ស្តាំ) ពេលចុះហត្ថលេខារួបរួមគ្នា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧

​នៅថ្ងៃនេះ​សប្តាហ៍​មុន គណបក្ស​នយោបាយ​ថ្មី​ពីរ គឺ​គណបក្ស​មហា​សាមគ្គី​ខ្មែរ​របស់​លោក​ញ៉ែម វណ្ណ​ថន និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ពេជ្រ ស្រស់ បាន​ព្រមព្រៀង​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា ក្នុង​បំណង​បង្កើន​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧​ខាងមុខ​។ ប៉ុន្តែ​មិន​ដល់​មួយ​សប្តាហ៍​ផង គណបក្ស​ទាំងពីរ​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​វិញ​។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ ទើប​ធ្វើឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ឈានដល់​ផ្លូវ​បែកបាក់​គ្នា​ដូច្នេះ​? សូម​ស្តាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​រវាង​អឿន ភា​រ៉ា ជាមួយ​ប្រធាន​គណបក្ស​ទាំងពីរ ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត