លោក​គឹម សុខ​​ក៏​ខ្លាច​ជួប​វាសនា​​ដូច​លោក​កែម ឡី​ដែរ​​ប៉ុន្តែ​​លោកគិត​​ជាតិ​ធំ​ជាង​​ជីវិត

ដោយ៖ អ៊ុន សុខឡា 03-02-2017 2:59 pm 62094
លោកគឹម​ សុខអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុវាយោ

​លោក​គឹម សុខ​ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា ទើបបាន​លេចមុខ​​បញ្ចេញ​យោបល់​ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​លោក​កែម ឡី​អ្នកវិភា​គនិង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ពូកែសម្តី ត្រូវបាន​គេ​បាញ់សម្លាប់ ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។ លោក​គឹម សុខ​បាន​អះអាងថា ការស្លាប់​ដោយ​អយុត្តិធម៌​របស់លោក​កែម ឡី លោក​ជា វិជ្ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ រួមទាំង​លោក​ឈុត វុទ្ធី​អតីតសកម្មជន​ការពារ​ព្រៃឈើ បាន​ជំរុញ​ឲ្យ​លោក​កាន់តែ​ស្រេកឃ្លាន ​ក្នុង​ការចូលរួម​ស្រាវជ្រាវ ដើម្បី​យក​របកគំហើញ​ថ្មីៗ បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​។ លោក​អះអាង​ទៀតថា លោក​ក៏​បា​រម្ភ​ខ្លាច​ជួប​វាសនា ​ដូច​សាធារណ​បុគ្គល​ទាំងនោះ​ដែរ ប៉ុន្តែ​ព្រោះតែ​លោក​បាន​តម្កល់​តម្លៃ​ជាតិ​ ធំ​ជាង​តម្លៃ​ជីវិត​ខ្លួនឯង ទើប​ជំរុញ​ឲ្យ​លោក​ចូលរួម​សិក្សា​ស្រាវជ្រាវ​ បញ្ហា​សង្គម​និង​នយោបាយ​ពេលនេះ​។​

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​គឹម សុខ​អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖


ព័ត៌មានផ្សេងទៀត