ពី​ជន​ពិការ​​និង​កំព្រា​ទទួលបាន​តំណែង​​មាន​ឋានៈ​​ស្មើ​​អគ្គនាយក​

ដោយ៖ អ៊ុន សុខឡា 23-01-2017 3:34 pm 1737
លោកស្រី ចាន់អំឡុងពេលទទួលការតែងតាំងជាអគ្គលេខាធិការរងនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ

​ដោយសារ​កំព្រា​ឪពុក​-​ម្តាយ លោកស្រី ចាន់​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មណ្ឌល​កុមារកំព្រា ខេត្ត​ពោធិ៍សាត់ តាំង​ពី​មិន​ទាន់​ដឹងក្តី​។ មានឈ្មោះ​ជា​ក្មេង​កំព្រា គួរឲ្យ​សង្វេគ​ណាស់​ទៅ​ហើយ ជា​អកុសល​លោក​ក៏​មាន​ឈ្មោះ​ជា​កុមារ​ពិការ​មួយ​ទៀត ដោយសារ​លោក​មាន​ជំងឺ​ស្វឹតដៃជើង​។ ក្នុងនាម​ជា​ក្មេង​ពិការ​និង​កំព្រា លោក​ត្រូវបាន​មិត្តភក្តិ​មួយចំនួន​ ចំអក​ឡក​ឡើយ ប៉ុន្តែ​លោក​នៅតែ​តស៊ូ មានះ​ការ​ម​ងាយ​នេះ​។ ទីបំផុត ស្ថិតក្នុង​វ័យ​ជាង​៣០​ឆ្នាំ លោកស្រី ចាន់​បាន​ច្នៃ​ខ្លួនឯង ពី​ក្មេង​កំព្រា​និង​ពិការ​ជើង​ស្តាំ មកជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ ក្រុមប្រឹក្សា​សកម្មភាព​ជនពិកា ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​។ លោកស្រី ចាន់​ដែល​មិន​នឹកស្មានថា ខ្លួនឯង​មាន​វាសនា​ទទួល​ងារ ជា​ឯកឧត្តម បាន​លើកឡើង​ថា លោក​ពិការ​មែនពិត ប៉ុន្តែ​លោក​មិន​បាន​ពិការ​ចិត្ត​និង​គំនិត​នោះឡើយ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោកស្រី ចាន់​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត