យុទ្ធនាការ​បង្ក្រាប​​គ្រឿង​ញៀន​​៖​​ចាប់​​មិន​រើស​មុខ​​ឡើយ​​ឱ្យតែ​​ពាក់ព័ន្ធ​​គ្រឿងញៀន​​

ដោយ៖ អឿន ភារ៉ា 13-01-2017 5:16 pm 2447
លោក​មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចាប់​កូន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​រឿង​នេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ច្រើន​ផងដែរ នៅលើ​បណ្តាញ​សង្គម​។ ចំពោះ​​​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​មាស វិរិ​ទ្ធ បញ្ជាក់ថា អាជ្ញាធរ​ចាប់​មិន​រើសមុខ​ឡើយ​ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ទោះ​អ្នក​​នោះ​មានមុខមាត់​ធំ​ប៉ុណ្ណា ឬ​មាន​បុណ្យស័ក្កិ​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាលក៏ដោ​យ​។ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១ មាន​រយៈពេល ៦​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​​មករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​។ ក្នុង​​រយៈ​ពេល​​១០​ថ្ងៃ​​ដំបូង​នៃ​យុទ្ធនាការ អាជ្ញាធរ​បង្ក្រាប​បាន​ប​ទ​ល្មើស​គ្រឿងញៀន រហូតដល់​ទៅ​ជិត ៤០០​ករណី និង​បាន​ឃាត់ខ្លួន​មនុស្ស​ជិត ​១​ពាន់​នាក់​ថែម​ទៀត​។ ចង់​ជ្រាប​ពី​ដំណើការ​នៃ​យុទ្ធនាការ​​បង្ក្រាប​​គ្រឿងញៀន​នេះ​បន្ថែម សូម​ស្តាប់​បទសម្ភាសន៍​អឿន ភា​រ៉ា ជាមួយ​លោក​មាស វិរិ​ទ្ធ ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត