បទសម្ភាសន៍  |  ភ្ញៀវប្រចាំសប្តាហ៍

ពី​សិស្ស​​លួច​រៀន​​តាម​បង្អួច​ក្លាយជា​​ប្រធាន​ក្រុមប្រឹក្សា​​សកម្មភាព​​ជនពិការ​

12-01-2017 5:33 pm
 ចំនួនទស្សនា 5774
លោក​ឯម ច័ន្ទ​មក​រាអំឡុងពេលជួបលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីពេលថ្មីៗនេះ
 Share

​ដ្បិត​លោក​ឯម ច័ន្ទ​មក​រា​កើត​ក្នុង​ត្រកូល​គ្រួសារ មាន​ឪពុក​ជា​យោធា​និង​ម្តាយ​ជា​មន្ត្រី​បម្រើ​ការងា​ក្នុង​អង្គការ​ក្តី ប៉ុន្តែ​លោក​នៅតែ​ជួបប្រទះ​ការលំបាក​មួយ​ចំនួន​នៅក្នុង​ការសិក្សា​។ ព្រោះ​ស្រឡាញ់​ការសិក្សា និង​ពុំ​មាន​លទ្ធភាព​រៀន​គួរ​បន្ថែម​ដូច​កុមារ​ដទៃ កុមារា​ច័ន្ទ​មករា​បាន​លបលួច​មើល​គ្រូ​បង្រៀន​តាម​មាត់​បង្អួច​។ ការខិតខំ​ប្រឹងប្រែងរ​បស់​លោក​ច័ន្ទ​មករា រួមជាមួយ​ការជួយជ្រោមជ្រែង​របស់​ម្តាយ បាន​រុញច្រាន​ឲ្យ​លោក​ក្លាយជា​ប្រធាន​គណៈកម្មាធិការ​កុមារ​កម្ពុជា នៅ​អំឡុង​ឆ្នាំ​១៩៩៩​។ ដោយ​មើលឃើញ​ពី​ការ​ប៉ិនប្រសព្វ និង​ចំណង់​ចំណូលចិត្ត​របស់​លោក​ឯ​ម ច័ន្ទ​មក​រា​ចូលចិត្ត​ការងារ​សង្គម លោក​ត្រូវបាន​ណែនាំ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ក្នុងនាម​ទីប្រឹក្សា​ក្រសួង​សង្គមកិច្ច និង​ក្រោយមក​លោក​បាន​ផ្លាស់ប្តូរ​ការងារ រហូត​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ឯម ច័ន្ទ​មក​រា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត

 
x