ព័ត៌មានជាតិ  |  សេដ្ឋកិច្ច​

រដ្ឋាភិបាល​​លុប​ចោល​​កម្រៃ​​សេវា​​ត្រួត​ពិនិត្យ​​ការ​នាំចេញ​ ​នាំចូល​​អង្ករ​

12-01-2017 4:22 pm
 ចំនួនទស្សនា 253

​តាម​សេចក្ដីប្រកាស​រួម​អន្តរក្រសួង គឺ​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល សេវា​ត្រួតពិនិត្យ​នាំចេញ នាំ​ចូល​ជា​អង្ករ ដែល​ពីមុន​សេវា​ត្រួតពិនិត្យ​ទំនិញ​នាំចេញ នាំចូល សម្រាប់​ទំនិញ​អង្ករ ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល គិត​សេវា​២៥០០០​រៀល ក្នុង​មួយ Shipment ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ មិន​ត្រូវបាន​យក​សេវា​ទៀតឡើយ​។​

​គួរកត់សម្គាល់​ថា ក្រោយ​គោលនយោបាយ​នាំចេញ​អង្ករ​ឲ្យបាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​បរាជ័យ​ពីរ​ឆ្នាំ​ជាប់​គ្នា​មក​នោះ នៅពេល​នេះ​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​កម្រៃ​សេវា​ត្រួតពិនិត្យ​ការនាំចេញ នាំចូល​អង្ករ ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​សេវា​សាធារណៈ​មួយ ខណៈ​ដែល​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៦ មាន​ត្រឹម​៥៤​ម៉ឺន​តោន​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត

 
x