ព័ត៌មានជាតិ  |  សង្គម

ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​ជិត​បញ្ចប់ ពាក្យបណ្ដឹង​ជាង​៧០០​ដែល​ឃុំ​-​សង្កាត់​បាន​

12-01-2017 3:26 pm
 ចំនួនទស្សនា 427
 Share

​នៅសល់​តែ​ចំនួន​ពីរ​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ការបិទបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដំបូង ដោយ​ស្ថាប័ន គ​.​ជ​.​ប នឹង​ត្រូវបាន​បញ្ចប់​។ រាល់​ពាក្យបណ្ដឹង​ប្ដឹង​ជំទាស់ ឬ​ប្ដឹង​តវ៉ា ពី​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ ក៏​នឹង​ត្រូវ​ចប់​ផងដែរ ប្រសិនបើ​មិន​រួសរាន់​ទៅពិនិត្យ​ឬ​ដាក់​ពាក្យបណ្ដឹង​ទៅ​ឃុំ​-​សង្កាត់​ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​កន្លងមក​ថា មានកា​រលុបឈ្មោះ ខុស​ខែ ឆ្នាំ កំណើត ភេទ និង​បញ្ហា​ផ្សេងៗ​ទៀត​ជា​ដើម​។​

​លោក​ហង់ ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ប្រាប់​វិទ្យុ​វាយោ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ នេះ​ថា ចាប់តាំងពី​បិទ​ប្រកាស​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដំបូង ឃុំ​-​សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា ទទួលបាន​ពាក្យបណ្ដឹង​ប្រមាណ​ជាង ៧០០ ពាក្យបណ្ដឹង​ហើយ ដែល​គ​.​ជ​.​ប ទទួលបាន​ព័ត៌មាន​ពី​ឃុំ​-​សង្កាត់​នីមួយៗ​។ ម្យ៉ាងវិញទៀត លោក​បាន​បញ្ជាក់ថា ពាក្យបណ្ដឹង​ភាគច្រើន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មិន​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ ដោយសារ​បញ្ហា​បច្ចេកទេស មានតែ​គ​.​ជ​.​ប ទេ​ដែល​អាច​កែ​បាន​………

ឮ​សំឡេង​លោក​ហង់ ពុទ្ធា​៖

​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ​បានឲ្យដឹង​ទៀត​ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប នៅ​មិនទាន់​ទទួលបាន​ពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​ប្រជាពលរដ្ឋ ឬ​ក៏​គណបក្ស​នយោបាយ​ណាមួយ ដែល​កើត​ទុក​មិន​សុខចិត្ត ចំពោះ​ការដោះស្រាយ​នៅ​ឃុំ​-​សង្កាត់ នៅឡើយ​ទេ​។ ពាក្យបណ្ដឹង​ទាំងអស់ គឺ​ស្ថិតនៅ​កម្រិត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កំពុងតែ​ដោះស្រាយ​។​

​សូមបញ្ជាក់​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដំបូង ដែល​បិទ​ប្រកាស​ដោយ គ​.​ជ​.​ប ចាប់តាំងពី​ថ្ងៃ​ទី​០៣ មករា រហូតមកដល់​ពេលនេះ មាន​រយៈពេល​១០​ថ្ងៃ​ហើយ នៅសល់​តែ​ពីរ​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤​ខាងមុខនេះ នឹង​ត្រូវ​បិទ​បញ្ចប់​៕

​ដោយ​៖ សេង បារាំង 

ព័ត៌មានផ្សេងទៀត

 
x