ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ដាក់​ខ្សែក្រវាត់ WBO welterweight ស្វាគមន៍​កីឡាករ​អូស្ត្រាលី​

ដោយ៖ អ៊ុំ កុសល 12-01-2017 3:16 pm 5520

ស្តេច​ប្រដាល់សកល​ជា​ជនជាតិ​អាស៊ី​ដែល​ធ្លាប់​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ​គឺ Manny Pacquiao នឹង​ត្រៀម​ដាក់​ខ្សែក្រវាត់ WBO welterweight របស់​ខ្លួន​ទល់នឹង​កីឡាករ​អូស្ត្រាលី Jeff Horn នា​ថ្ងៃ​ទី ២៣ ខែ មេសា ខាងមុខ​។​

​តាមរយៈ​ក្រុមហ៊ុន​ផ្សព្វផ្សាយ Duco Events និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា ទីតាំង​សម្រាប់​ការប្រកួត​អាច​ស្ថិត​ក្នុង​ទីក្រុង​ធំ​ណាមួយ​របស់​អូស្ត្រាលី ប្រហែល​ជា​នៅ​ទីក្រុង​កំណើត​របស់ Jeff Horn គឺ​ទីក្រុង Brisbane ឬ នៅ​មជ្ឈិមបូព៌ា ឬក៏​អាច សហរដ្ឋ​អាមេរិក​ក៏​ថា​បាន​។​

​បើ​និយាយ​ពី​ខ្សែក្រវាត់ WBO welterweight របស់​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao គឺ​បាន យកឈ្នះ Jessie Vargas ជា​ឯកច្ឆន្ទ កាល​ខែ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ​។​

​បើ​និយាយ​ពី​កីឡាករ​ប្រដាល់​អូស្ត្រាលី Jeff Horn មិនទាន់​ចាញ់​ម្ដង​ក្នុង ១៧ ប្រកួត​កន្លងមក​ដែល ក្នុង​នោះ​វាយ​ដៃគូ​ឲ្យ​សន្លប់ ១១ ដង​។ កាល​ខែ ធ្នូ ឆ្នាំ ២០១៦ Jeff Horn យកឈ្នះ Ali Funeka នេះ​ជា​ស្ថិតិ​យ៉ាង​ល្អ​របស់ Jeff Horn​។​

​ជំនួប​នេះ​នឹង​កើតមានឡើង​រវាង​អ្នក​ទាំង​ពីរ​នា​ពេល​ឆាប់ៗ ចាំ​មើល​នរណា​ជា​អ្នក​គ្រង​ខ្សែក្រវាត់ WBO welterweight ឬក៏​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ជា​អ្នក​គ្រង​ដដែល​? ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត