ព័ត៌មានជាតិ  |  សង្គម

រាជធានី​ខេត្ត​មួយចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៧ ខែ​មករា​

12-01-2017 3:03 pm
 ចំនួនទស្សនា 558

​យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បង្ហាញ​អោយដឹងថា ចាប់ពី​យប់​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង​ខេត្ត​តាកែវ​។​

​ចំណែក​ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧​។​ដោយឡែក​ខេត្ត​កំពត កែប ព្រះសីហនុ និង​ផ្នែក​មួយ​នៃ​ខេត្ត​កោះកុង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧​។​

​គួរបញ្ជាក់​ថា សម្ពាធ​ទាប​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជម្រាប​ជូន​កន្លងមក នៅពេលនេះ​បាន​ឆ្លង​ចូល​ដល់​សមុទ្រ​ចិន​ខាងត្បូង​ហើយ វា​នឹង​វិវត្ត​ទៅ​ជា​វិសម្ពាធ​ឬ​ព្យះ​ទី​១ ឈ្មោះ​MUIFA ហើយ​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មករា វា​នឹង​ធ្វើដំណើរ​មក​ដល់​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​៕

ព័ត៌មានផ្សេងទៀត

 
x