លោក​នេត សាវឿន​​ប្រាប់​ឱ្យ​អាជ្ញាធរ​​ខិតខំ​ស្វែងរក​​បទ​ល្មើស​​គ្រឿងញៀន​​បន្ត​ទៀត​​

ដោយ៖ អឿន ភារ៉ា 12-01-2017 1:10 pm 370

​អគ្គស្នងការ​នគរបាល​ជាតិ លោក​នេត សាវឿន ស្នើឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ចាត់វិធានការ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន​បន្តទៀត ទោះបីជា​ក្នុង​រយៈពេល​ចុងក្រោយ​នៃ​យុទ្ធនាការ​នេះ ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ក្តី​។ ជាមួយគ្នានេះ លោក​នេត សាវឿន បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ ទៅ​ដល់​សហគមន៍ គ្រឹះស្ថាន​សិក្សាអប់រំ ទាំង​រដ្ឋ និង​ឯកជន ក្រុមហ៊ុន​ដឹកជញ្ជូន សិល្បៈករ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រាស ពិសេស​ក្មេង​ទំនើ​ង និង​ជន​ងាយ​រងគ្រោះ ដើម្បី​ឲ្យបាន​ជ្រួតជ្រាប និង​ជួយ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១ រយៈពេល ១០​ថ្ងៃ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​សូមបញ្ជាក់​ថា លទ្ធផល​បង្ក្រាប​រួម​រយៈពេល​១០​ថ្ងៃ​មាន​ជិត ៤០០​ករណី ឃាត់ខ្លួន ៩២៧​នាក់ ស្រី​៥៥​នាក់ និង​ចាប់យក​គ្រឿងញៀន​បាន​ចំនួន ៨៩៩,៥​ក្រាម​៕  

ព័ត៌មានផ្សេងទៀត