កម្ពុជា​-​វៀតណាម​​បង្កើន​ការ​​ពិនិត្យ​​លទ្ធភាព​​សាងសង់​​ផ្លូវ​ល្បឿន​​លឿន​​ភ្នំពេញ​​-​​បាវិត​​-​​ហូជីមិញ​​

ដោយ៖ អឿន ភារ៉ា 12-01-2017 10:23 am 477

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក​Troung Quang Nghia រដ្ឋមន្ត្រី​ដឹកជញ្ជូន​វៀតណាម បាន​ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ទាក់ទង​នឹង ការសិក្សា​លទ្ធភាព​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ហូជីមិញ​។ ក្រៅពីនេះ ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ធ្វើឲ្យ​ប្រសើរ​ឡើងដ​ល់​វិស័យ​ដឹកជញ្ជូន​ទាំង​ច្រកទ្វារ​ឆ្លងកាត់​ព្រំដែន ផ្លូវទឹក និង​ការដឹកជញ្ជូន​តាម​សមុទ្រ ដើម្បី​ពង្រីក​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការប្រកាស​ឱ្យដឹង​ពី​ក្រសួង​សាធារណការ នៅក្នុង​ជំ​នួន​រវាង​រដ្ឋមន្ត្រី​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​១១​មករា នៅ​ទីក្រុង​ហាណូយ​៕

ព័ត៌មានផ្សេងទៀត