ព័ត៌មានជាតិ  |  សន្តិសុខ

ស្លាប់​៧​រងរបួស​ធ្ងន់​ស្រាល​៩​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ខែ​មករា​

12-01-2017 9:52 am
 ចំនួនទស្សនា 115

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​១២​លើក ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់ ៧​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៩​នាក់​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ ក៏​បាន​បង្ក​អោយ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង​រួមមាន​ម៉ូតូ ១០​គ្រឿង រថយន្ដ​ធុន​តូច ២​គ្រឿង រថយន្ដ​ធុន​ធំ ៦​គ្រឿង និង​កង់ ១​គ្រឿង .​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ល្មើស​ល្បឿន ៦​លើក ស្រវឹង ១​លើក មិន​ប្រកាន់​ស្ដាំ ១​លើក បត់​គ្រោះថ្នាក់ ២​លើក ប្រជែង​១​លើក និង​កត្តា​យានយន្ដ ១​លើក​៕

ព័ត៌មានផ្សេងទៀត

 
x