ព័ត៌មានជាតិ  |  សង្គម

លោក​ស៊ុន ចាន់ថុល អំពាវនាវ​​ដល់​​ពលរដ្ឋ​​កុំ​ចាក់​​ដី​ខ្ពស់​​ជាង​ផ្លូវថ្នល់​​

12-01-2017 9:34 am
 ចំនួនទស្សនា 1286

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ ដែល​សាងសង​លំនៅដ្ឋាន ឬ សំណង់​អាគា​ផ្សេងៗ តាម​ដងផ្លូវ​សាធារណៈ សូមមេត្តា​កុំ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវថ្នល់​។ លោក​ពន្យល់​ថា ការចាក់​ដី​ខ្ពស់​ជាង​ផ្លូវថ្នល់ អាច​បង្ក​ឲ្យមាន​ទឹកដក់ និង​ជ្រាប​ដល់​គ្រឹះ​ផ្លូវ និង​អាច​បណ្តាល់​ឲ្យ​ឆាប់​ខូច ទោះបី​ការស្ថាបនា​ផ្លូវ​ត្រូវបាន​ធ្វើ​ប្រកបដោយ​គុណភាព​ល្អ​យ៉ាងណា​ក៍ដោយ​។​ការអំពាវនាវ​របស់​លោក​ស៊ុន ចាន់ថុល​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុងពេលដែល​លោក​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៨ ,៧ ,៧៣ កាលពី​ថ្ងៃ​ទី 0៩ ខែ​មករា ឆ្នាំ​២០១៧៕


ព័ត៌មានផ្សេងទៀត

 
x