រដ្ឋាភិបាល​​​លុបចោលការ​​យក​ថ្លៃសេវា​​លើការធ្វើ​​សំបុត្រ​​កំណើត​ ​សំបុត្រអាពាហ៍​ពិពាហ៍​​.​.​!​​​​​

11-01-2017 7:41 pm 11314

រាល់​សេវាកម្ម ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ទាក់ទង​នឹង​ការធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ ការ​ផ្តល់​សៀវភៅ​គ្រួសារ​ ការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ ​ឬ​ការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ឡើង​វិញ ការស្នើ​សុំ​បន្ថែម​ឬ​បន្ថយ​សមាជិក​ក្នុង​សៀវភៅ​ស្នាក់​នៅ​រឺ សៀវភៅ​គ្រួសារ​ការផ្តល់​អត្តសញ្ញាណ ​បណ្ណ​សញ្ជាតិ​ខ្មែរ​ នឹង​មិន​តម្រូវឲ្យ​បង់​ប្រាក់​នោះ​ទេ ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា តទៅ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​អន្តរក្រសួង ស្តីពី​ការផ្តល់​សេវា​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​៣០ ធ្នូ​ឆ្នាំ​២០១៦ ។​

​សូមបញ្ជាក់​ថា កន្លងមក ការផ្តល់​សេវាកម្ម​ទាំង​ប៉ុន្មាន​ខាងលើ​តម្រូវឲ្យ​បង់​ប្រាក់​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់ ឬ​អាជ្ញាធរ​ប៉ូលីស​មូលដ្ឋាន​ចាប់ពី​៣០០០​រៀល ដល់ ១០០០០​រៀល នៅ​មុន​ពេល​សេចក្តីប្រកាស​នេះ​ត្រូវ​ដាក់ឲ្យអនុវត្តន៍​៕

 

ព័ត៌មានផ្សេងទៀត