ព័ត៌មានជាតិ  |  សង្គម

ប្រ​ញ៉ាប់​ឡើង​! សល់​តែ​៣​ថ្ងៃ​ទៀត​ទេ គ​.​ជ​.​ប នឹង​ឈប់​ទទួល​បណ្ដឹងតវ៉ា​លើ​បញ្ហា​បញ្ជី​ឈ្នោះ​បោះឆ្នោត​

11-01-2017 3:40 pm
 ចំនួនទស្សនា 114
 Share

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា​នេះ បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ​.​ជ​.​ប បាន​មើលឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុបចេញ ពី​បញ្ជី​បោះឆ្នោត​នៅ​តាម​ទីកន្លែង​បិទ​ផ្សាយ​។  ស្របពេល​ជាមួយគ្នានេះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត បាន​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន តាម​គេហទំព័រ www.voterlist.org.kh ផងដែរ​។ 


​អម​ជាមួយ​នឹង​ការអំពាវនាវ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដោយផ្ទាល់ ឬ​តាម​គេហទំព័រ​ខាងលើ ដែល​នឹង​ត្រូវ​បញ្ចប់​រយៈពេល​៣​ថ្ងៃ​ទៀត គ​.​ជ​.​ប បាន​ស្នើ​ឱ្យ ពលរដ្ឋ​ដែល មាន​បញ្ហា​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ត្រូវ​ប្ដឹង​ប្តឹងតវ៉ា និង​ប្តឹង​ជំទាស់​លើ​បញ្ជី​បោះឆ្នោត ឱ្យបាន​មុន​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត

 
x