ព័ត៌មានជាតិ  |  កីឡា

កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​នឹង​មាន​វត្តមាន​នៅលើ​ទឹក​ដី​បារាំង​ឆាប់ៗ​នេះ​

11-01-2017 3:16 pm
 ចំនួនទស្សនា 1671
 Share

​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​នឹង​មាន​វត្តមាន​លើ​ទឹកដី​បារាំង​នា​ពេល​ឆាប់ៗ​ខាងមុខនេះ នា​ដំណាច់ខែ មករា ឬ​ដើមខែ​កុម្ភៈ​ដើម្បី​ប្រកួត​ជា​មិត្តភាព​ជា​មួយ​អ្នក​ប្រដាល់​បរទេស​ផ្សេងៗ​ទៀត នៅ​ទីនោះ​។​

យោងតាម​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​លោក ម៉ិ​ល កាដូ បានអោយដឹង​ថា​ការ​ចេញ ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ​មិន​មាន​ការប្រកួត​ដណ្ដើម​ខ្សែក្រវ៉ាត់​នោះទេ​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម តែម ម៉ឺន ដែល​ជា​ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​ក៏​បាន​អោយដឹង​ដែរថ នេះ​ជា​ការប្រកួត មិត្តភាព​ជាមួយ​ក្លឹប​ប្រដាល់​មួយ​នៅ​ប្រទេស​បារាំង​ដែល​ក្លឹប​នោះ​ក៏​ជា​សមាជិក​ប្រដាល់​នៅ​ប្រទេស បារាំង​។​

ចំពោះ​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ដែល​នឹង​ចេញពី​ទឹកដី​កម្ពុជា​ទៅ​ទ្វីប​អ៊ឺរ៉ុប​នោះ​រួមមាន​៖
-​កីឡាករ សេន ប៊ុនថេន ដែល​មក​ពី​ក្លឹប​តា​ព្រហ្ម​មានជ័យ​


-​កីឡាករ ម៉ឺន សុភា មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​


-​កីឡាករ ឡៅ ចន្ទ្រា ដែល​មក​ពី​ក្លឹប​ទ័ព​ឆ័ត្រយោង​៩១១​។​


​ចំពោះ​ការចេញដំណើរ​នេះ​យើង​នៅ​មិនទាន់​ដឹង​ថា​កីឡាករ​ប្រដាល់​កម្ពុជា​យើង​នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ អ្នក​ប្រដាល់​រូប​ណា​នោះឡើយ​។ ហើយ​ការចេញ​ទៅ​នេះ​ដែរ​មិន​មាន​មន្ត្រី​សហព័ន្ធ​ណា​ម្នាក់​ដឹកនាំ ទៅ​នោះ​ទេ តែ​ខាង​សមាគម​ន៍​មួយ​នៅ​ប្រទេស​បារាំង​ជា​អ្នក​ដឹកនាំ​យក​ទៅ​តែម្ដង​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត

 
x