ព័ត៌មានអន្តរជាតិ  |  សង្គម

អគ្គលេខាធិការ​ថ្មី​UN​​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​​យុទ្ធសាស្ដ្រ​​បង្ការ​កុំឲ្យ​​កើតសង្គ្រាម​

11-01-2017 3:11 pm
 ចំនួនទស្សនា 446
​លោក​Antonio Guterres(ខាងមុខកណ្ដាល)និយាយទៅកាន់​អង្គប្រជុំ
 Share

​អគ្គលេខាធិការ​ថ្មី​អង្គការសហប្រជាជាតិ​លោក​Antonio Guterres បានទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​មាន​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​និង​ប្រតិ​បត្ដិកា​ររបស់​ពួកគេ ដើម្បី​ការពារ​កុំឲ្យ​កើត​សង្គ្រាម​និង​រក្សា​ឲ្យមាន​សន្ដិភាព​ជា​និរន្ដ​។​ពេល​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​ទៅកាន់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១០​មករា លោក​Guterres​បានលើកឡើង​ពី​ភាពចាំបាច់​រក្សា​ឲ្យបាន​តុល្យភាព​សន្ដិភាព​និង​សន្ដិសុខ​ក្នុង​ពិភពលោក ដោយ​ចៀសវាង​ជម្លោះ​ពីមុន ហើយ​ជំនួស​ដោយ​ការឆ្លើយតប​នឹង​ជម្លោះ​។​

​លោក​Guterres​បាន​ប្រាប់​ទៅ​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ទាំង​១៥​ប្រទេស​ថា លោក​បាន​កំណត់​នៅក្នុង​ញត្ដិ​ធ្វើកំណែទម្រង់ ជាមួយនឹង​ប្រព័ន្ធ​សម្រាប់​ការស៊ើបអង្កេត​និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក​។​ក្រៅពីនេះ​លោក​ស្នើ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​អភិ​វឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​និង​រក្សា​សន្ដិភាព គាំទ្រ​ដល់​ការរក​ដំណោះស្រាយ ព្រមទាំង​ការអភិវឌ្ឍ​រយៈពេល​យូរអង្វែង​។​

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​រៀបចំ​ការជជែក​ពិភាក្សា​ដោយ​បើក​ចំហរ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១០​មករា ដោយ​ពិភាក្សា​ពី​ការបង្ការ​ជម្លោះ​និង​រក្សា​សន្ដិភាព នៅពេល​ដែល​ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង ស៊ី​រី និង​យេមែន បង្ហាញ​ថា​ឲ្យឃើញ​ពី​ផល​លំបាក​ក្នុង​ការដោះស្រាយ​។​ដោយ​មើលឃើញ​ថា​ឱកាស​នៃ​ការបង្ការ​ជម្លោះ​បាន​បាត់បង់​ទៅវិញ​ព្រោះ​តែ​សមាជិក​មិន​ទុកចិត្ដ​គ្នា លោក​Guterres​និយាយថា ការបង្ការ​មិន​គួរប្រើ​ដើម្បី​បម្រើ​គោលដៅ​នយោបាយ​ទៀតឡើយ​។​

“​ក្នុងការ​ធ្វើ​សកម្មភាព​ការពារ យើង​ចាំបាច់​ត្រូវ​ចៀសវាង​អ្វី​ដែល​មាន​ស្ដង់ដារ​ពី​រ ប៉ុន្ដែ​មិនមែន​គ្មាន​ស្ដង់ដា​ឡើយ​។​”​ក្នុងន័យនេះ លោក​Guterres​បាន​ប្ដេជ្ញា​កសាង​ភាពជឿ​ទុកចិត្ដ​គ្នា​បន្ថែម​ទៀត​រវាង​រដ្ឋ​ជា​សមាជិក​ទាំងអស់ និង​ក្នុង​ទំនាក់ទំនង​ជាមួយ​អង្គ​ការ​សហប្រជាជាតិ ដើម្បី​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ​បង្ការ​ជម្លោះ ជាពិសេស​គឺ​ការផ្លាស់ប្ដូរ​ពី​ការព្រមាន​មុន តែ​ត្រូវធ្វើ​សកម្មភាព​មុន​៕

ព័ត៌មានផ្សេងទៀត

 
x