យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ថ្ងៃ​១០​មករា​បង្ក្រាបបាន​៤២​ករណី​ឃាត់ខ្លួន​៨៨​នាក់​

ដោយ៖ សៅ វិសាល 11-01-2017 10:49 am 1346

​លទ្ធផល នៃ​ការបង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១០ មករា គឺ​សមត្ថកិច្ច បង្ក្រាប​បាន​ចំនួន ៤២​ករណី ឃាត់ខ្លួន​៨៨​នាក់ (​ស្រី​១១​នាក់​) ក្នុងនោះ ករណី​ជួញដូរ គ្រឿងញៀន​២៥​ករណី ឃាត់ខ្លួន​៥៤​នាក់ និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​១៦​ករណី ឃាត់ខ្លួន​៣៤​នាក់​។

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ផែនការ ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​បោសសម្អាត​គ្រឿងញៀន នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួលបាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត​៕​ដោយៈ​សៅ វិសាល​
 

ព័ត៌មានផ្សេងទៀត

>