លោក​បា​រ៉ាក់ អូ​បា​ម៉ា​​ថ្លែង​សុន្ទរកថា​ចុងក្រោយ​​មុន​ចប់​អាណត្ដិ​​ប្រធានាធិបតី​អាមេរិក​

ដោយ៖ ពេញ ផេង 11-01-2017 9:41 am 279
លោកអូបាម៉ា​លើកដៃលា​ពេលបញ្ចប់​ការថ្លែងសុន្ទរកថាកន្លងមក

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នៅ​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១០​មករា បាន​ថ្លែង​សុន្ទរកថា​ចុងក្រោយ មុនពេល​លោក​ចប់​អាណត្ដិជា​ប្រធានាធិបតី​។​លោក​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង Chicago សម្រាប់​សុន្ទរកថា​ចុងក្រោយ​នេះ ដោយ​លោក​បញ្ជាក់​ថា​ចង់​បញ្ចប់​នៅ​កន្លែង​ចាប់ផ្ដើម ជំនួស​ឲ្យ​ការ​ថ្លែង​សុន្ទរកថា​នៅ​សេត​វិមាន​។​Chicago​ជា​កន្លែង​ដែល​លោក​អូ​បា​ម៉ា​បានប្រកាស​ជោគជ័យ​ដំបូង​គេ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨​។​

សូមបញ្ជាក់​ថា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បច្ចុប្បន្ន​មាន​អាយុ​៥៥​ឆ្នាំ​។​លោក​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​រយៈពេល​ពី​រអា​ណ​ត្ដិ គឺ​ចាប់តាំងពី​ជាប់ឆ្នោត​ឆ្នាំ​២០០៨​។​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០០៩​។​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​បញ្ចប់​អាណត្ដិ​ប្រធានាធិបតី​ទី​៤៤​អាមេរិក នៅពេល​ប្រធានាធិបតី​ថ្មី​លោក​ដូណាល់ ត្រាំ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នា​២០១៧​នេះ​៕

ព័ត៌មានផ្សេងទៀត