ព័ត៌មានជាតិ  |  សង្គម

សាលាក្តី​ខ្មែរក្រហម​​បិទ​កិច្ច​ស៊ើបសួរ​​ក្នុង​សំណុំ​រឿង​​០០៣​​ប្រឆាំង​​នឹង​​មាស មុត​​

11-01-2017 9:33 am
 ចំនួនទស្សនា 306

​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បាន​ជូនដំណឹង​ទៅ​ភាគី​ទាំងអស់​នៃ​សំណុំរឿង​០០៣ ថា​កិច្ច​ស៊ើបសួរ​របស់​តុលាការ​នៅក្នុង​សំណុំរឿង​០០៣​នេះ បាន​បិទ​បញ្ចប់​ហើយ​។ ភាគី​ពាក់ព័ន្ធ​នានា​មាន​រយៈពេល ៣០​ថ្ងៃ ដើម្បី​ស្នើសុំ​ការ​ស៊ើបសួរ​បន្ថែមទៀត​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១០​មករា​។​

​សេចក្តីប្រកាស​ដដែល​បញ្ជាក់ថា ការជូន​ដំណឹង​ថ្ងៃនេះ គឺជា​ការបិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​របស់​តុលាការ ដែល​ធ្វើឡើង​រយៈពេល​ជាង ៨​ឆ្នាំ​លើ​មាស មុត ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​១៩៧៩​។ ការ​ស៊ើបសួរ​ប្រឆាំង​មាស មុត បាន​បើក​កិច្ចដំណើរការ​នីតិវិធី បន្ទាប់ពី​ទទួលបាន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួ​រលើក​ទី​២ ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បានដាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៩​។ ក្រោយមក​វិសាលភាព​នៃ​ការ​ស៊ើបសួរ​នេះ ត្រូវបាន​ពង្រីក​ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​បន្ថែម ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ដាក់​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៤​៕

ព័ត៌មានផ្សេងទៀត

 
x