ព័ត៌មានអន្តរជាតិ  |  សន្តិសុខ

តុលាការ​អាមេរិក​​កាត់ទោស​ប្រហារជីវិត​​បុរស​ម្នាក់​​ដែល​សម្លាប់​​មនុស្ស​​០៩​នាក់​

11-01-2017 9:07 am
 ចំនួនទស្សនា 611
Dylann Roofដែលត្រូវតុលាការកាត់ទោសប្រហារជីវិត

​តុលាការ​អាមេរិក​កាលពី​ថ្ងៃ​ទី​១០​មករា បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ដោយ​ប្រហារជីវិត ជុំវិញ​ករណី​សម្លាប់​ជន​ស្បែក​ខ្មៅ​០៩​នាក់​នៅ​វិហារ​មួយ​កន្លែង​ក្នុង​រដ្ឋ​South Carolina​កាលពី​ឆ្នាំ​២០១៥​។​ជន​ស្បែក​ស​ដែល​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​មានឈ្មោះ​Dylann Roof អាយុ​២២​ឆ្នាំ មាន​ទំនោរ​រើសអើង​ជាតិ​សាសន៍​ដោយ​រូបគេ​ស្អប់​ជន​ស្បែក​ខ្មៅ ហើយ​ការសម្លាប់​មនុស្ស​កាលណោះ​បាន​ធ្វើឲ្យ​រង្គោះរង្គើ​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ការរើសអើង​ជាតិ​សាសន៍​នៅ​អាមេរិក​។​ជន​ស្បែក​ខ្មៅ​០៩​នាក់​ដែល​ត្រូវ​Dylann Roof​បាញ់​សម្លាប់​មាន​អាយុ​ចន្លោះ​ពី​២៦​ឆ្នាំ​ដល់​៨៧​ឆ្នាំ​។​ការកាត់ទោស​ប្រហារជីវិត​ដែល​តុលាការ​បាន​សម្រេច មិន​ធ្វើឲ្យ​Dylann Roof​ភ្ញាក់ផ្អើល​ឡើយ រូប​គេ​នៅតែ​និយាយថា​គេ​ត្រូវតែ​ធ្វើ​បែប​នេះ​។​Dylann Roof​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​តុលាការ​អាមេរិក​កាត់ទោស​ប្រហារជីវិត​៕

ព័ត៌មានផ្សេងទៀត

 
x