កីឡាករ​បាល់ទាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​រូប​មាន​វត្តមាន​ជា​កីឡាករ​ឆ្នើម​ឈ្នះ​ពាន FIFA Puskás គួរអោយភ្ញាក់ផ្អើល​

ដោយ៖ អ៊ុំ កុសល 10-01-2017 4:21 pm 2071

វា​ជា​រឿង​មួយ​ដែល​អស្ចារ្យ​របស់​កីឡាករ​អាស៊ី​មួយ​រូប​ដែល​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី FIFA Puskás Award កាល​ពី​យប់មិញ​នៅ​ទីក្រុង Zurich​។​

កីឡាករ​អាស៊ី​ណាមួយ​? នោះ​គឺ​កីឡាករ​ម៉ាឡេស៊ី Faiz Subri បានឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ FIFA Puskás Award​។ គ្រាប់​បាល់​ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​ជា គ្រាប់​បាល់​ដែល​សម្យនឹង​ទទួលពាន​គឺ​ការទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​កីឡាករ​ម៉ាឡេស៊ី​រូប​នេះ​កើតមាន ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ Malaysia Super League ហើយ​ទទួលបាន​សំឡេង​បោះឆ្នោត​ពេញចិត្ត​រហូតដល់ ៥៩.៤៦ ភាគរយ​ឲ្យក្លាយ​ជា​គ្រាប់​បាល់ដ៏​អស្ចារ្យ​ជាងគេ​បំផុត​ទូទាំង​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៦​។​

​យោងតាម​ប្រភព​ពី​ពត៌មាន​កីឡា ESPN បាន​ដកស្រង់​សំដី​របស់ Faiz Subri ថា​៖ និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​មិនដែល​នឹក​គិត​ក្នុង​ចិត្ត​ទាល់តែសោះ​ថា​ខ្ញុំ​អាច​ឈាន​មកដល់ កម្រិត​នេះ ហើយ​បាន​ឈរ​ក្នុង​ចំណោម​កីឡាករ​លំដាប់​កំពូលៗ​របស់​ពិភពលោក​នៅ​ទីកន្លែង​ដ៏​អស្ចារ្យ​មួយ​នេះ​។​


អាចនិយាយបាន​ថា​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​អាស៊ីអាគ្នេយ៍ ដែល​បាន​ឈ្នះ​ពានរង្វាន់​ពិភពលោក ផ្នែក​បាល់ទាត់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រទេស​ម៉ាឡេស៊ី​មាន​អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំង ដោយ​ដឹងថា កីឡាករ Mohd Faiz Subri បានឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ល្អ​ដាច់​គេ​របស់ FIFA៕ ដោយ​៖ អ៊ុំ កុសល​

 

ព័ត៌មានផ្សេងទៀត