ម្ចាស់​ជ័យលាភី​លើ​អត្ថបទ​ស្ដី​ពី​អាស៊ាន បង្ហាញ​ពី​ជំ​ហ៊ាន​ទៅកាន់​ជ័យលាភី​

ដោយ៖ គឹម ចាន់ចាវ 10-01-2017 3:13 pm 937

​គ្រប់​ជ័យលាភី​ទាំងអស់ មិន​ដែល​មាន​បុគ្គល​ណា ទទួល​បាន​ដោយ​មិន​ឆ្លងកាត់​ព្យុះភ្លៀង ក៏​ដូចជា​ការខិតខំ​ប្រឹង​ប្រែង​មុន នឹង​ការឡើង​ក្រ​កួត​ឡើយ ព្រោះថា​ជោគជ័យ​នេះ​ត្រូវ​ឆ្លងកាត់​ការតស៊ូ​ព្យាយាម ដើម្បី​ដណ្ដើម​គ្នា​ក្នុងចំណោម​បេក្ខជន​ជាច្រើន​នាក់​។ ម្ចាស់​ជ័យលាភី ឫ​ម្ចាស់​ពាន​ម្នាក់ៗ​បាន​ខិតខំ​ខាត់​សំលៀង​ចំណេះដឹង​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​ឆ្នាំ ទើប​អាច​បង្ហាញ​សមត្ថភាព​ប្រកួតប្រជែង​លើ​សង្វៀន ដើម្បី​ឈាន​ទៅ​រក​ជោគជ័យ​លើ​បេក្ខជន​នានា​។ តួយ៉ាង ម្ចាស់​ជ័យលាភី​លេខ​១ ក្នុង​ការប្រគួត Asean Line Contest រដូវ​កាល​ទី​២ គឺ​យុវតី​ណៃ ដាលីន មុខ​នឹង​បេក្ខនារី​​រូប​នេះ​ទទួលបាន​ជ័យលាភី​លើ​គូ​ប្រគួត គឺ​ត្រូវ​ប្រមូល​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​កន្លងមក​ចាប់តាំងពី​ឆ្នាំ​សិក្សា​ដំបូង​.....


​សំឡេង​៖


​ដាលីន ជា​យុវតី​វ័យ​១៩​ឆ្នាំ ដែល​ពេល​នេះ​កំពុង​បន្ត​ការសិក្សា​ប​រិញ្ញ​ប័ត្រ​ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) ផ្នែក​សិក្សា​អន្តរជាតិ​។ ភាព​ជោគជ័យ​លើ​ការសិក្សា​របស់​ដាលីន រហូត​ធ្វើឱ្យ​យុវតី​រូបនេះ​ហ៊ាន ឈរឈ្មោះ​ជា​បេក្ខនារី​ប្រគួតប្រជែង​ក្នុង​កម្មវិធី​នានា គឺ​កើត​ចេញពី​ការបណ្ដុះ​វប្បធម៌​នៃ​ការអាន​សៀវភៅ​......

​សំឡេង​.....


​បន្ថែម​លើ​ការសិក្សា​នៅ​ក្នុង​សាលា និង​ការអាន​សៀវភៅ ការសិក្សា​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត គឺជា​មូលដ្ឋាន​មួយ​ដ៏​ចាំបាច់​ស្រប​ពេល​បច្ចេកវិទ្យា​នៃ​ការទទួល​បាន​ព័ត៌មាន និង​ចំណេះដឹង​កាន់តែ​មាន​ភាពជឿនលឿន​.......


​សំឡេង​៖


​ដូចដែល​បាន​លើកឡើង​ខាងលើ បេក្ខជន​ជ័យលាភី​លេខ​២ ក្នុង​ការប្រគួតប្រជែង​នេះ គឺ​យុវជន​ហេង ម៉ាក់​ឃី បាន​ប្រើប្រាស់​ឯកសារ​ភាគច្រើន ដែល​ទាញ​ចេញ​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដើម្បី​សរសេរ​នូវ​ប្រធានបទ​របស់ខ្លួន​ដែល​ត្រូវ​យក​ទៅ​ប្រគួត​។ តែ​យ៉ាងណា​ការត្រៀមខ្លួន​ដើម្បី​កា្លយ​ជា​បេក្ខជន​ឆ្នើម យុវជន​រូប​នេះ បាន​ព្យាយាម​វឹក​ហាត់​ភាសារ​អង់គ្លេស​របស់ខ្លួន ឱ្យបាន​ស្ទាត់ជំនាញ​.........

សំឡេង​៖


​ដោយ​ពឹងផ្អែក​ទៅលើ​ឯកសា​រទាំង​ពីរ​ប្រភេទ គឺ​ទាំង​សៀវភៅ​ដែល​ខ្លួន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​សព្វថ្ងៃ និង​ឯកសារ​នានា ពី​បណ្ដាញ​អ៊ី​ន​ធឺ​ណេត ទើប​ធ្វើឱ្យ​អត្ថបទ របស់​យុវតី​ហេង សម្ផស្សភ័​ក្រ ដែល​ជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ឆ្នាំ​ទី​៣ នៃ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ការប្រគួត​ថ្នាក់​ជាតិ​នេះ​...........

សំឡេង​៖


​សូមជម្រាបថា​បេក្ខជន​ដែល​ប្រឡង​ជាប់​ជ័យលាភី​ទាំង​បី​រូប ដែល​បាន​ឆ្លងកាត់​ផុត​ការប្រគួតប្រជែង​ជាច្រើន​វិញ្ញាសារ​ទាក់ទង​នឹង​ចំណេះដឹង​អំពី​អាស៊ាន​នេះ ត្រូវ​ទទួល​បាន​អាហា​រណ៍​រូបករណ៍​សិក្សា នៅ​វិទ្យាស្ថាន​​អន្តរ​ជាតិ​កម្ពុជា​-​អាស៊ាន ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សឹង្ហ​បុរី រួម​ទាំង​រង្វាន់​លើកទឹកចិត្ត​មួយចំនួនទៀត​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត