ព័ត៌មានអន្តរជាតិ  |  សង្គម

ជប៉ុន​ថា​​តែងតែ​​ប្រមូល​ព័ត៌មាន​​ទាក់ទង​នឹង​​មី​ស៊ី​ល​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

10-01-2017 9:54 am
 ចំនួនទស្សនា 879
លោកគីម ជុងអ៊ុន​កំពុងមើល​ការបាញ់​មីស៊ីល
 Share

​មន្ដ្រី​អ្នកនាំពាក្យ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃទី​១០​មករា​នេះ​ថា ជប៉ុន​តែងតែ​ប្រមូល​និង​វិភាគ​គ្រប់​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​លោក​Yoshihide Suga​បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​រៀបចំ​គ្រប់​វិធានការ ព្រមាន​និង​ត្រួតពិនិត្យ​សកម្មភាព​របស់​កូរ៉េខាងជើង​។​ការបញ្ជាក់​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​កូរ៉េខាងជើង​ទើប​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គេ​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង ដែល​កំណត់​ដោយ​លោក​គីម ជុង​អ៊ុន​៕

ព័ត៌មានផ្សេងទៀត

 
x