ព័ត៌មានអន្តរជាតិ  |  សង្គម

រុស្ស៊ី​ចំអក​ឲ្យ​​របាយការណ៍​​ក្រុម​ស៊ើបអង្កេត​​អាមេរិក​ថា​​គ្មានមូលដ្ឋាន​​ច្បាស់លាស់

10-01-2017 9:13 am
 ចំនួនទស្សនា 1317
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន

ប្រទេស​រុស្ស៊ី​បាន​រិះគន់​របាយការណ៍​ក្រុម​ស៊ើបអង្កេត​អាមេរិក ដែល​អះអាងថា​លោក​វ្លា​ឌី​មៀ ពូ​ទីន​បញ្ជា​ឲ្យ​បើ​កការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ជួយ​លោក​ដូណាល់ ត្រាំ​ឲ្យ​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​។​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ការិយាល័យ​ប្រធាន​ក្រុម​ស៊ើបអង្កេត​អាមេរិក​បាន​ប្រកាសថា លោកពូ​ទីន​បាន​បញ្ជា​ឲ្យ​វាយប្រហារ​លើ​កុំព្យូទ័រ​ដែល​ក្រុម​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ប្រើប្រាស់​។​

​ប៉ុន្ដែ​របាយការណ៍​នេះ ត្រូវ​អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​Dmitry Peskov​ច្រានចោល​។​លោក​Peskov​ថា​វា​លំបាក​ជឿ​ណាស់​ចំពោះ​របាយការណ៍​បិទ​បញ្ចប់​ការស៊ើបអង្កេត​អាមេរិក​។​រុស្ស៊ី​ពិតជា​នឿយហត់​មែនទែន​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​តែ​មិន​ថ្វី​ទេ ក្នុង​ពេល​ឆាប់ៗ​អាមេរិក​នឹង​មាន​រដ្ឋាភិបាល​ដែល​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អ្នកនាំពាក្យ​ប្រធានា​ធីបតី​រុស្ស៊ី​ជឿជាក់ថា​នឹង​មាន​ការរៀបចំ​ផែនការ​ឆ្ពោះទៅរក​កិច្ចចរចា​បាន​ល្អប្រសើរ​៕

ព័ត៌មានផ្សេងទៀត

 
x