អ្នក​ស្លាប់​ដោយសារ​​ទឹក​ជំនន់​​នៅ​ភាគ​ខាងត្បូង​​ប្រទេស​ថៃ​​កើន​ដល់​២១​នាក់​

ដោយ៖ ពេញ ផេង 09-01-2017 2:29 pm 1112
ទឹកជំនន់​កំពុង​វាយប្រហារ​នៅភាគខាងត្បូង​ប្រទេសថៃ

​ទឹកជំនន់​ជន់​លិច​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​សម្លាប់​មនុស្ស​២១​នាក់​ហើយ និង​បាន​ប៉ះពាល់​ដល់​ផលិតផល​កៅស៊ូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នោះ​ផង​ដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាជ្ញាធរ​។​ជាធម្មតា​រដូវ​ធ្លាក់ភ្លៀង​នៅក្នុង​ប្រទេស​ថៃ​ត្រូវ​បញ្ចប់​ត្រឹម​ចុង​ខែ​វិច្ឆិកា​។​ដោយឡែក​ភ្លៀង​និង​ទឹកជំនន់​នៅក្នុង​ខែ​មករា​កម្រ​នឹង​មាន​ណាស់ ប៉ុន្ដែ​ឆ្នាំ​នេះ​ខុសប្លែក​ព្រោះ​ភ្លៀង​ធ្លាក់​ខុសរដូវ​បាន​វាយប្រហារ​លើ​ខេត្ដ​ចំនួន​១២​នៃ​ខេត្ដ​៦៧​នៅ​ថៃ​នៅក្នុង​ខែ​មករា​។​

​ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​នឹង​ភ្លៀង​ធ្លាក់​នៅ​ពុំ​ទាន់​ស្រាកស្រាន្ដ រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​ទាហាន​ទៅ​តំបន់​រងគ្រោះ​ជួយ​ប្រជាជន ខណៈ​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​។​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង​០៣​សែន​គ្រួសារ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយកដ្ឋាន​គ្រប់គ្រង​និង​បង្ការ​គ្រោះ​មហន្ដរាយ​៕

ព័ត៌មានផ្សេងទៀត

>