បំផ្ទុះ​គ្រាប់បែក​​ក្នុង​រថយន្ដ​​នៅ​ភាគ​ខាងជើង​​ប្រទេស​ស៊ី​រី​​សម្លាប់​មនុស្ស​​៤៨​នាក់​

ដោយ៖ ពេញ ផេង 09-01-2017 9:31 am 1326
ទិដ្ឋភាព​នៃការបំផ្ទុះគ្រាប់បែក​នៅស៊ីរី​​កន្លងមក

​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ​នៅ​ទីក្រុង​ដែល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី បាន​សម្លាប់​មនុស្ស​៤៨​នាក់​។​ការ​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ជិត​អគារ​តុលាការ​ក្នុង​ទីក្រុង​Azaz ជិត​ព្រំដែន​ជាមួយ​ប្រទេស​តួ​ក​គី​។​ក្រុម​អ្នក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​បាន​និយាយថា មនុស្ស​៤៨​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​របួស​។​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្ដែ​ក្រុម​អ្នកតាមដាន​ស្ថានការណ៍​ថា​ជា​ទង្វើ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​សូមបញ្ជាក់​ថា ទីក្រុង​Azaz​ជាទី​តាំង​ធំ​របស់​ក្រុម​កងទ័ព​សេរី​ស៊ី​រី​គាំទ្រ​ដោយ​តួ​ក​គី ដែល​បាន​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​ក្រុម​នេះ​មិន​រាប់​បញ្ចូល​ក្នុង​ក្រុម​ដែល​ឯកភាព​លើ​បទ​ឈប់​បាញ់ រវាង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ជាមួយ​ក្រុម​ឧទ្ទាម​មួយចំនួន កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ទេ​៕

ព័ត៌មានផ្សេងទៀត

>