ព័ត៌មានអន្តរជាតិ  |  សន្តិសុខ

អាកាសធាតុ​​ត្រជាក់​​សម្លាប់​​មនុស្ស​យ៉ាងហោចណាស់​​២០​នាក់​​នៅ​អឺរ៉ុប​

09-01-2017 8:38 am
 ចំនួនទស្សនា 216
ព្រិលធ្លាក់ខ្លាំងនៅអឺរ៉ុបធ្វើឲ្យប៉ះពាល់ផងដែរដល់ការធ្វើដំណើរ

​យ៉ាងហោច​ណាស់​មនុស្ស​២០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​។​ព្យុះ​ព្រិល​បាន​បោកបក់​លើ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​ថ្ងៃ​មកហើយ​។​ក្នុងនោះ​មាន​នៅ​ប៉ូឡូញ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ក្រោម​ដក​២០​អង្សា​សេ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​មនុស្ស​១០​នាក់​បាន​ស្លាប់​ដោយសារ​អាកាសធាតុ​ត្រជាក់​នេះ​។​នៅ​អ៊ីតាលី មនុស្ស​០៨​នាក់​បាន​ស្លាប់ ហើយ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​AP​រាយការណ៍​ថា មនុស្ស​បីនាក់ ក្នុងនោះ​ជនជាតិ​អ៊ីរ៉ាក់​ពីរ​នាក់ បាន​ស្លាប់​នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស​ប៊ុលហ្គារី​នៅ​ជិត​ព្រំដែន​តួ​ក​គី ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត

 
x