បទសម្ភាសន៍  |  បច្ចុប្បន្នភាពសង្គម

ឆ្នាំ​ថ្មី​! ​អ្នកវិភាគ​​និង​សង្គម​ស៊ីវិល​​ចង់​ឱ្យ​​អ្នក​នយោបាយ​​គោរព​​សម្តី​​នៅ​​ឆ្នាំ​ចាស់​​

06-01-2017 5:06 pm
 ចំនួនទស្សនា 683

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហើប​ពី​លទ្ធភាព​ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ថ្ងៃ​ទី​១១​មករា​។ តែ​យ៉ាងណា គណបក្ស​ទាំង​ពីរ​មិន​បានឲ្យ​ដឹង​ពី​ពេលវេលា​ជាក់លាក់ និង​​របៀប​វារៈ​អ្វី​ច្បាស់​លាស់​​ទេ​ ដោយ​គ្រាន់តែ​បញ្ជាក់ថា ដោះស្រាយ​បញ្ហា​នៅ​សេសសល់​។ គេ​នៅ​ចាំបាន​ថា ក្រោយ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស​ដល់​លោក​កឹម សុខា និង​ក្រោយ​ជំនួប​បិទ​ទ្វារ​​រវាង​​ថ្នាក់​ដឹក​នាំ​​គណបក្ស​ទាំងពីរ​បាន​ឈាន​ដល់​ការដោះលែង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប ហើយ​​ក្នុង​នោះ​​លោក​ស ខេង អះអាងថា អាច​នឹង​មាន​ការចរចា​ក្នុង​ការដោះលែង​សកម្មជន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រួម​នឹង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ចុង​ខែ​ធ្នូ ប៉ុន្តែ​ត្រូវ​ខកខាន​។  ជុំវិញ​គម្រោង​ជួប​គ្នា​ម្តង​ទៀត​នេះ អ្នកវិភាគ​និង​សង្គម​ស៊ីវិល​ សង្ឃឹមថា អ្នក​កំពុង​ជាប់​ឃុំ​ក្រោម​រូបភាព​​នយោបាយ​​អាច​​នឹង​ត្រូវបាន​ដោះលែង ដូច​អ្វី​ដែល​អ្នកនយោបាយ​បាន​និយាយ​កាលពី​ឆ្នាំ​កន្លងទៅ​។ ​សូម​​ស្តាប់​​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្ន​សង្គម​ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖
​សំឡេង​៖

ព័ត៌មានផ្សេងទៀត

 
x